ជ្រុះសក់ក្រោយសម្រាលអាចជាផលវិបាកមួយដែរក្រោយស្រីៗយើងសម្រាលកូនរួច តែក៏អាចមានស្រីៗយើងខ្លះមើលរំលងបញ្ហានេះ ឬក៏បារម្ភពីបញ្ហានេះដែរ។ បើអ៊ីចឹងតើស្រីៗយើងដែលទើបសម្រាលកូនរួចមានបញ្ហាជ្រុះសក់ គួរដោះស្រាយបែបណា?
១. ហេតុអ្វីស្រីៗមួយចំនួនជួបបញ្ហាជ្រុះសក់ក្រោយសម្រាល?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអំឡុងពេលមានផ្ទៃពោះ៖ ស្រ្តីភាគច្រើនសម្គាល់ខ្លួនឯងឃើញថាមានសក់ដុះច្រើន ក្រាស និងរលោងផងដែរ។ ការណ៍នេះកើតឡើងដោយសារតែរាងកាយបង្កើនការផលិតអ័រម៉ូនអឺស្រ្តូសែន ដែលជំរុញឲ្យសក់មានការដុះលូតលាស់ច្រើន។
ក្រោយសម្រាល៖ ក្រោយសម្រាល ស្រីៗយើងក៏មានការថយចុះនៃអ័រម៉ូនអឺស្រ្តូសែនផងដែរ ដែលជាហេតុធ្វើឲ្យស្ថានភាពសក់វិលទៅរកសភាពមុនមានផ្ទៃពោះវិញបន្តិចម្ដងៗ ហើយប្រហែលជា១០០ថ្ងៃ បន្ទាប់សក់ក៏អាចចាប់ផ្ដើមជ្រុះដែរ។
បញ្ហាផ្សេងៗទៀត៖ ក្រោយសម្រាលស្រីៗមួយចំនួនអាចមានបញ្ហាជ្រុះសក់អាចដោយសារខ្វះសារធាតុចិញ្ចឹម កើតស្រ្តេស អតុល្យភាពអ័រម៉ូន និងរលាកក្រពេញទីរ៉ូអ៊ីតជាដើម។
២. សក់ជ្រុះក្រោយសម្រាលអាចកើតមាននៅពេលណា?
បញ្ហាសក់ជ្រុះអាចកើតមានចន្លោះពីពីរខែ ទៅបួនខែក្រោយសម្រាល។ ចំនួនសក់ដែលជ្រុះអាចមានភាពខុសគ្នាពីស្រ្តីម្នាក់ទៅម្នាក់ទៀត។ ស្រ្តីខ្លះមានស្ថានភាពសក់លូតលាស់ល្អពេលពពោះ តែបែរជាអាចមានសក់ជ្រុះច្រើនជាងស្រ្តីផ្សេងទៀតក៏មានដែរ ក្រោយសម្រាលកូនរួច។ យ៉ាងណា អ្នកជំនាញផ្នែកសុខភាពលើកឡើងថា បញ្ហាជ្រុះសក់ក្រោយសម្រាលជាបញ្ហាបណ្ដោះអាសន្ន និងអាចបាត់ទៅវិញនៅប៉ុន្មានខែក្រោយសម្រាល ឬអាចដល់មួយឆ្នាំក៏មាន។
៣. តិចនិកដោះស្រាយបញ្ហាជ្រុះសក់ក្រោយសម្រាល
រក្សារបបអាហារសុខភាព៖ អាហារសម្បូរដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់ដូចជារ៉ែ និងវីតាមីនផ្សេងៗដែលសុខភាពសក់ត្រូវការ។
កាត់បន្ថយស្ត្រេស៖ ស្រ្តេសអាចធ្វើឲ្យស្បែកម៉ាក់ៗចាស់ជាងវ័យ និងធ្វើឲ្យសក់ជ្រុះផងដែរ។ ដូចនេះ ម៉ាក់ៗ គួរចេះរកពេលលំហែអារម្មណ៍ខ្លួនឯង ដូចជាហាត់ប្រាណ ធ្វើសមាធិ ឬធ្វើទម្លាប់ណាមួយដែលយើងចូលចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]