រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ មហាជនជ្រាបរួចមកហើយ នៅថ្ងៃទី១៦ ខែធ្នូ កន្លងទៅនេះ គឺជាពិធីមង្គលការក្មួយស្រី របស់តារាសម្តែងរូបសង្ហា លោក ទេព រិនដារ៉ូ នាអគារវឌ្ឍនៈ។ ក្នុងនោះ តារាសម្តែងភាពយន្តជើងចាស់រូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនរបស់ក្មួយស្រី ក្នុងថ្ងៃពិសេសផងដែរ បង្កឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

ក្នុងនោះ កូនក្រមុំ ក្នុងពិធីមង្គលការថ្ងៃនោះ ដែលជាក្មួយស្រីរបស់លោក ទេព រិនដារ៉ូ មានឈ្មោះថា ខេម៉ា រីតា ដោយពីមុន អ្នកនាង ខេម៉ា រីតា គឺជាតារាបង្ហាញម៉ូដមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលនោះ។ តាមព័ត៍មាន ប្រិយមិត្តអ្នកនិយមតាមដានសិល្បៈវិស័យបង្ហាញម៉ូដ ប្រាកដជានៅចាំហើយ ក្រុម Cambodia Super Model ដែលមានកញ្ញា ឌួង ហ្សូរីដា ជានាយិកានោះ។ ហើយក្នុងចំណោម តារាបង្ហាញម៉ូដល្បីៗទាំងនោះ រួមមានដូចជា អ្នកនាង ចន ចន្ទលក្ខិណា អ្នកនាងទូច ស្រីល័ក្ខ កញ្ញា មាន សូនីតា និងអ្នកនាង សារាយ សក្ខណា ជាដើម។ គួរបញ្ជាក់ផងដែរ ក្នុងចំណោមអ្នកបង្ហាញម៉ូដខាងលើនេះ ក៏មានក្មួយស្រីរបស់តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ ផងដែរ ដែលនាពេលនោះ អតីតតារាបង្ហាញ អ្នកនាង ខេម៉ា រីតា ក៏ទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបន្តថា បន្ទាប់បានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យបង្ហាញម៉ូដបានមួយរយៈ អ្នកនាង ខេម៉ា រីតា ក៏បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ី ដើម្បីបន្តការសិក្សាបន្ថែម​ ក្នុងអំឡុងឆ្នាំ២០១២ ហើយក្រោយពីបានសិក្សាចប់ នាងហាក់ស្ងាត់សូន្យឈឹងដោយពុំវិលត្រឡប់ចូលក្នុងវិថីសិល្បៈវិញនោះទេ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]