ថៃ៖ អាចនិយាយបានថា ស្នេហារបស់តារាសម្ដែងថៃលោក Phet Thakrit និងតារាសម្ដែងស្រី Mind Tarika ពួកគេបានចាប់ផ្ដើមទាក់ទងគ្នាបានរយៈពេល ៤ឆ្នាំមកហើយ។ ហើយកន្លងមក ពួកគេបានសាងភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់បង្ហាញនៅលើបណ្ដាញសង្គម។

ជាពិសេស កាលពីអំឡុងឆ្នាំ ២០២០ ពួកគេថែមទាំងបានសាងសង់ផ្ទះក្នុងក្ដីស្រមៃ និងបើកជាកសិដ្ឋានដាំដំណាំធម្មជាតិមួយនៅតាមខេត្តជាមួយគ្នាថែមទៀតផង។
ក្នុងនោះផងដែរ យើងឃើញថា តារាប្រុសតួឯកដ៏សង្ហាក្នុងរឿង «អន្លង់កម្ម» រូបនេះ មួយរយៈនេះហាក់មិនសូវចេញថតរឿងថ្មី ហើយក៏មិនសូវមានសកម្មភាពក្នុងសិល្បៈច្រើនប៉ុន្មាននោះឡើយ ផ្ទុយទៅវិញយើងបែរជាចាប់អារម្មណ៍ឃើញថា លោកកំពុងមានភាពមមាញឹកខ្លាំងជាមួយការងារកសិកម្មនៅក្នុងកសិដ្ឋានរបស់ខ្លួន ជាពិសេសសកម្មភាពលោកនិងគូស្នេហ៍ តែងតែធ្វើការងារនោះជាមួយគ្នា ទៅនេះទៅនោះជាមួយគ្នា មើលទៅហាក់បីដូចជាមានសុភមង្គល និងមានក្ដីសុខជាមួយគ្នាខ្លាំង ហ្វេនៗឃើញហើយលួចច្រណែនស្ទើរគ្រប់គ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]