រាជធានីភ្នំពេញ៖ ពិតណាស់
មហាជនជ្រាបរួចមកហើយ ពាក់ព័ន្ធនឹងរឿងរ៉ាវពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន
កញ្ញា ហ៊ិន ចន្ទនីរ័ត្ន នាពេលថ្មីៗនេះ កន្លងមកនេះ ត្រូវបាននារីម្នាក់ ដែលបានអះអាងថា
ប្អូនស្រីបង្កើត ទម្លាយថា ពិធីការិនីស្រីស្រស់រូបនេះ មិនព្រមទទួលស្គាល់ក្រុមគ្រួសារបង្កើតរបស់ខ្លួនឡើយ
ពោលគឺម្តាយបង្កើតរបស់នាងតែម្តង។
ទាក់ទិននឹងរឿងនេះ
បានធ្វើឱ្យមហាជនមួយចំនួនធំ កាន់តែចង់ដឹងចង់លឺនឹងរឿងរ៉ាវនេះជាខ្លាំង ខណៈដែល កញ្ញា
ហ៊ិន ចន្ទនីរ័ត្ន ហាក់ពុំមានឃើញឆ្លើយឆ្លងប្រតិកម្មអ្វីសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ដើម្បីស្រាយចម្ងល់មហាជនបន្ថែមទៀត
ប្អូនស្រី កញ្ញា ហ៊ិន ចន្ទនីរ័ត្ន ក៏បានចេញមុខមកបកស្រាយបន្ថែមទៀត
ដោយបានបញ្ជាក់នូវមូលហេតុច្បាស់តែម្តង។
Zeii Pov
ក្នុងនោះ នាងបានបញ្ជាក់មានហេតុផលបី ដែលធ្វើឪពុកម្តាយរបស់នាងសម្រេចចិត្តយកកញ្ញា ហ៊ិន ចាន់នីរ័ត្ន ឱ្យគេចិញ្ចឹម៖ ដោយហេតុផលទី១ គាត់ការហេីយមិនមានកូន ហេីយត្រូវជាបងប្អូន។ ហេតុផលទី២ ដោយកាលនោះគ្រួសាររបស់ខ្ញុំលំបាកខ្លាំង។ ហេតុផលទី៣ ដោយសារម្តាយឪពុកចិញ្ចឹមបានសន្យាថាពេល កញ្ញា ហុិន
ច័ន្នីរ័ត្នធំនឹងអោយរាប់រកម្តាយឪពុកបង្កេីតធម្មតា។
ម្ចាស់អាខោនរូបនេះ បានឱ្យដឹងទៀតថា៖
Zeii Pov
ក្នុងនោះ ម្ចាស់អាខោន Zeii Pov បានបន្តទៀតថា៖
Zeii Pov
ជាទីបញ្ចប់ រូបនាងចង់បកស្រាយដេីម្បីកុំអោយបងប្អូននៅមានចម្ងល់ថាហេតុអីបានសុខចិត្តអោយកូនទៅរស់នៅជាមួយគេទាំងដែលម្តាយខំបង្កេីតទាំងឈឺចាប់វេទនានោះ។
ជាមួយគ្នានេះដែរ ហេីយនៅពេលនេះ ម្ចាស់អាខោន Zeii Pov សុំបញ្ចប់រឿងត្រឹមប៉ុណ្ណឹង កុំអោយវែងឆ្ងាយទៀតរឿងសាមុីខ្លួនទទួលស្គាល់រឺក៏អត់ជាសិទ្ធិរបស់គាត់។ ចាប់ពីពេលនេះតទៅ គ្រួសារនាងក៏លែងចង់បានការដឹងគុណរឺអោយទទួលស្គាល់អីទៀតដែរ
បេីកញ្ញា ហ៊ិន ចន្ទនីរ័ត្ន មានក្តីសុខមានស្នាមញញឹមសុភមង្គល ម្ចាស់អាខោនក៏សប្បាយចិត្តហេីយសម្រេចថានឹងឈប់ត្រឹមនេះទៅចុះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]