សេអ៊ូល៖ អ្នកនិយមតាមដានតារា K-pop ប្រាកដជាដឹងថា G-Dragon និង Jennie សមាជិក BLACKPINK អាចជាតារាបង្ហាញម៉ូតល្បីបំផុតនៅក្នុងឧស្សាហកម្ម K-Pop ។ ពួកគេបានក្លាយជារូបតំណាងរបស់ម៉ាក Chanel ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អារម្មណ៍ ពីពិភពដែលអ្នកនិយមម៉ូដនៅលើពិភពលោក។
ទោះយ៉ាងណាក៏ដោយ មានតារាម្នាក់ទៀតដែលត្រូវបានជ្រើសរើសជា «10 biggest style icons of 2021» ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្តី Glamour ។ បញ្ជីឈ្មោះឆ្នាំនេះដែលបង្កើតឡើងដោយទស្សនាវដ្តីម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញបំផុតរបស់អង់គ្លេស កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលសិល្បករកូរ៉េម្នាក់ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីនេះជាមួយនឹងតារាកំពូលដូចជា Zendaya និង Harry Styles ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាម្នាក់នេះពិតជាបានពង្រឹងឈ្មោះ ក្នុងនាមជាតារាបង្ហាញម៉ូតរួចហើយ ហើយជាតារាកូរ៉េតែមួយគត់ដែលបង្កើតបញ្ជី «10 biggest style icons of 2021» ដែលមនុស្សម្នាក់នេះគឺ Kai សមាជិកក្រុម EXO ជាឯកអគ្គរដ្ឋទូត ប្រចាំប្រ៊េនយីហោរដ៏ល្បីមាក់ «Gucci» ។
យោងតាមការដកស្រង់របស់ទស្សនាវដ្តី Glamour អំពីតារារូបនេះ បានចុះកិច្ចសហការយ៉ាងរហ័សជាមួយ «Gucci» ដែលនេះជាលើកទីមួយហើយ ដែលប្រេ៊នអ៊ីតាលីមួយនេះ បានធ្វើការជាមួយតារាកូរ៉េ ដែលគេបានដឹងថា ក្រោយតារារូបនេះ បានធ្វើការជាមួយ ការប្រមូលលក់បានកើនឡើង ហើយការស្វែងរកតាមអ៉ីនធឺណែតសម្រាប់ស្លាកសញ្ញាម៉ូដមួយនេះ បានកើនឡើង 264% ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]