សេអ៊ូល៖ ជារឿយៗ​តារា​ល្បីៗ​មកពី​វិស័យ​សិល្បៈ​ផ្សេងៗ​ កម្រណាស់ ដែលពួកគេបានជួបគ្នា ដូច្នេះហើយ គ្រាន់តែជាតារាល្បី ក៏មានអារម្មណ៍ភ័យៗ បុកពោះដូចគ្នា ពេលឃើញតារាល្បីៗផ្សេងទៀត ដែលគេមិនបានឃើញផ្ទាល់តែម្តង។

ជាក់ស្តែងក្នុងកម្មវិធី Asia Artist Awards ឆ្នាំនេះ មានគណៈកម្មការស្ទង់មតិមួយ ដែលស្នើឱ្យតារាៗ ជ្រើសរើសតារា ឬតួសម្តែងណាដែលពួកគេចង់ជួបដោយផ្ទាល់បំផុត។ គណៈកម្មាការស្ទង់មតិនេះត្រូវបានបង្កើតឡើងនៅកន្លែងរង់ចាំ ដូច្នេះតារាល្បីៗអាចដាក់ស្ទីគ័រលើឈ្មោះតារាតាមជម្រើសរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រុមប្រឹក្សាស្ទង់មតិ វាត្រូវបានគេបង្ហាញថាតារាសម្តែងស្រី Han So Hwee ទទួលបានស្ទីគ័រច្រើនជាងគេ និងជាតារាស្រីដែលអាយដលចង់ឃើញ ក៏ដូចជាជួបផ្ទាល់បំផុតតែម្តង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនាងបានផ្តួលតារាសម្តែងស្រី Lee Jung Jae ដែលជាតារាកំពុងឡើងកូដខ្លាំង បានក្លាយជាទីចាប់អារម្មណ៍ សកលតាមរយៈស៊េរី megahit របស់ Netflix ដូចគ្នា មានចំណជើង «Squid Game» ។  

នេះប្រហែលជាដោយសារតែ «My Name» របស់ Netflix ថ្មីៗនេះ ទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសកូរ៉េ ហើយ Han So Hwee បានក្លាយជានារីដែលស្រលាញ់គ្នាគ្រប់គ្នា។ Han So Hwee ត្រូវ​បាន​គេ​សរសើរ​ជា​ពិសេស​ចំពោះ​ឈុត​ឆាក​សកម្មភាព​ដែល​នាង​បាន​បង្ហាញ​ក្នុង​រឿង​ភាគ និង​ជំនាញ​សម្ដែង​ដ៏​អស្ចារ្យ​របស់​នាង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]