ភ្នំពេញ៖ បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានថត MV រួចរាល់ហើយ ដោយបទចម្រៀងមួយនេះ មានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា។ ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង។ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។

រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសំដែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈ ដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាពិធីករមានថ្វីមាត់ចាក់ទឹកមិនលេច បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដោយ លោកចាត់ទុកថាតាំងពីប្រឡូកក្នុងវិស័យសិល្បៈ ខ្លួនមិនធ្លាប់បានថត MV ខ្នាតធំដូចបទ LAMBO TOY នោះឡើយ។

លោក ប៉ែន ចំរ៉ុង បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀតយ៉ាងឆាប់រហ័ស  ជាមួយនឹងការផលិត MV ធំៗរបស់បណ្ដាផលិតកម្មផ្សេងទៀត ដូចបទ LAMBO TOY របស់ផលិតកម្ម Galaxy Navatra ជាដើម។

រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 

តាមប្រភពច្បាស់ការបានអោយដឹងថា បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានកាត់ត កែពណ៌រួចរាល់អស់ហើយ ដែលផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។ មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថាបទ LAMBO TOY នឹងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដីមិនចាញ់បទ «Are You Ok» ខណៈដែលពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 114 M តែរយៈពេល១ខែប៉ុណ្ណោះ៕

រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង 
  បទ LAMBO TOY
  បទ LAMBO TOY
  បទ LAMBO TOY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង