ស៊ីដនី៖ ពិធីជប់លៀងដែលបានទាក់ទាញអ្នកគាំទ្រជាង ៦០០ នាក់របស់តារាចម្រៀង Taylor Swift នៅទីក្រុងស៊ីដនី កាលពីចុងសប្តាហ៍មុនដើម្បីអបអរសាទរការចេញអាល់ប៊ុមឡើងវិញនៃអាល់ប៊ុម «Red» បានក្លាយទៅជាការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ទៅវិញ ។
យោងតាមអាជ្ញាធរនៅ New South Wales បានឲ្យដឹងថា មនុស្សជាង ១០០ នាក់នៅឯពិធីជប់លៀងបានធ្វើតេស្តវិជ្ជមានសម្រាប់កូវិដ ។ អ្នកផ្សេងទៀតត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែក តែជាសំណាងល្អ Taylor Swift មិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបន្តទៀតថា អាជ្ញាធរ បានអំពាវនាវ អ្នកណាក៏ដោយដែលបានចូលរួមកម្មវិធី «On Repeat: Taylor Swift Red Party» នៅរោងមហោស្រព Metro ទីក្រុងស៊ីដនី កាលពីថ្ងៃទី ១០ ខែធ្នូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ត្រូវតែទៅធ្វើតេស្ត និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃជាបន្ទាន់ ដោយខានមិនបានដូច្នេះដែរ។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់ផងដែរថា ប្រសិនបើអ្នកណាម្នាក់មិនគោរពតាមលក្ខខណ្ឌតម្រូវនៃការដាក់ឱ្យនៅដាច់ដោយឡែក និងការធ្វើតេស្តនោះ នឹងត្រូវពិន័យពី ១ពាន់ ទៅ ប្រាំពានដុល្លារសម្រាប់បុគ្គល ឬក៏ ប្រាំពាន់ ដល់ ១ម៉ឺនដុល្លារសម្រាប់ជាក្រុម។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនបានចុះឈ្មោះតាមរយៈកូដ QR ដែលធ្វើឱ្យវាងាយស្រួលសម្រាប់អាជ្ញាធរសុខាភិបាលក្នុងការទាក់ទងពួកគេ។
យោងតាម NBC News រដ្ឋ New South Wales កំពុងឃើញការកើនឡើងយ៉ាងខ្លាំងនៃជំងឺជាមួយនឹងមនុស្សជាមធ្យម ១.០៩១ នាក់ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមក ដែលកើនឡើង ច្រើនដងដោយករណីនៅដើមខែត្រឹមតែ ២១៤ តែប៉ុណ្ណោះ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]