រាជធានីភ្នំពេញ៖ មហាជន ពិតជាសម្តែងសោកស្តាយស្រណោះ ចំពោះកម្មវិធីប្រកួតសម្រស់ Miss World 2021 ដែលបាននឹងកំពុងតែដំណើរការប្រកួត នៅក្នុងប្រទេសព័រតូរីកូ ដោយបានឆ្លងកាត់ប្រកួតវគ្គជាច្រើន រហូតមកដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ តែជាអកុសល កម្មវិធីត្រូវពន្យាពេល ព្រោះតែបវរកញ្ញាមួយចំនួន ត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពី Miss World Cambodia។

បវរកញ្ញា ភុំ សោភ័ណ្ឌ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមប្រភពដដែលពី Miss World Cambodia បានបញ្ជាក់ទៀតថា បវរកញ្ញាតំណាងកម្ពុជាចូលរួមប្រកួត Miss World Cambodia កញ្ញា ភុំ សោភ័ណ្ឌ មានសុវត្ថិភាពល្អ និងបានធ្វើតេស្តពិនិត្យ RT-PCR រកមេរោគកូវីដ១៩ ហើយ ជាសំណាងល្អ បវរកញ្ញារូបនេះ បានទទួលលទ្ធផលមកអវិជ្ជមានកូវីដ១៩។

បវរកញ្ញា ភុំ សោភ័ណ្ឌ

ជាមួយគ្នានេះ កញ្ញា ភុំ សោភ័ណ្ឌ នឹងត្រៀមរៀបចំធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

បវរកញ្ញា ភុំ សោភ័ណ្ឌ
បវរកញ្ញា ភុំ សោភ័ណ្ឌ
បវរកញ្ញា ភុំ សោភ័ណ្ឌ
សំណេររបស់ Miss World Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]