កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាចម្រៀងកូរ៉េ Jennie សមាជិកក្រុម BLACKPINK ជាតារាស្រីមួយរូប ដែលរស់នៅមានប្រណិតភាព សម្បូរបែប និងជោគជ័យខ្លាំងបំផុតត្រឹមតែ​វ័យ ​២៥​ឆ្នាំប៉ុណ្ណោះ នាងអាចមាន​អ្វី​គ្រប់​យ៉ាង​ក្នុង​ដៃ តាំង​ពី​អាជីពជោគជ័យ មានឈ្មោះល្បីល្បាញទូទាំងសកលលោក មានទាំង​សម្រស់ស្រស់ស្អាត និង​ទ្រព្យសម្បត្តិហូរហៀរផងដែរ។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ តារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្ម YG រូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលនាងបានបង្ហាញជ្រុងមួយនៃផ្ទះឯកជនដ៏ប្រណិតរបស់នាង ក្នុង vlog ថ្មីមួយ។ ដោយក្នុងនោះ Jennie ក៏បាននាំ Jisoo មកផ្ទះរបស់នាងដើម្បីធ្វើនំគាវញ៉ាំជុំគ្នាយ៉ាងរីករាយ នៅបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ ដែលមានដេគ័ររៀបចំគ្រឿងសង្ហារឹមទំនើបៗមើលទៅពិតជាគួរឲ្យចង់នៅតែម្ដង។

យ៉ាងណាមិញ ផ្ទះលក្ខណៈឯកជនមួយនេះរបស់ Jennie ត្រូវបានគេស្គាល់ថា វាស្ថិតនៅក្នុងតំបន់ Hannam-dong ដែលជាតំបន់ពេញនិយមបំផុតក្នុងពិភពតារាកូរ៉េ ដែលមានតារាល្បីៗជាច្រើនជ្រើសរើសរស់នៅ។ ហើយផ្ទះ ២ជាន់ របស់ Jennie កំពុងរស់នៅនេះ វាមានទំហំធំទូលាយបំផុត ជាមួយនឹងផ្ទៃដី ៤៥០ម៉ែត្រការ៉េ រួមទាំងមានបន្ទប់គេង៤ផងដែរ នេះបើយោងតាមកាសែតមួយចំនួននៅកូរ៉េ ហើយវាក៏ត្រូវបានគេប៉ាន់ប្រមាណតម្លៃថ្លៃរហូតដល់ចន្លោះពី ៥.៥ពាន់លានវ៉ុន ទៅ ៦.៥ពាន់លានវ៉ុន ឬស្មើប្រហែលជាង ៤ ទៅ ៥លានដុល្លារឯណោះ៕

ប្រភព៖ kenh14.vn

Jennie 
Jennie និង Jisoo
Jennie និង Jisoo
ផ្ទះគំរូក្នុងតំបន់ Hannam-dong ដែលគេសន្និដ្ឋានថាជាផ្ទះ Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]