តម្រូវ​ការ​អាហារូបត្ថម្ភ​ក្នុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​កើន​ឡើង ជា​ហេតុ​ទាមទារ​ម៉ាក់ៗ​ឲ្យ​ប៉ូវ​អាហារ​គ្រប់​គ្រាន់។ ប៉ុន្តែ​មាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ បែរ​ជា​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​តម្រូវ​ការ​អាហារូបត្ថម្ភ​ខុសៗគ្នា​ក្នុង​មួយ​ជីវិត ពិសេស​គឺ​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន ព្រោះ​​ជា​ពេល​ដែល​ស្ត្រី​ងាយ​រង​គ្រោះ​បំផុត​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ របប​អាហារ​មិន​ល្អ ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូច​ជា អ៊ីយ៉ូត ជាតិ​ដែក ហ្វូឡាត កាល់ស្យូម និង​ស័ង្កសី អាច​បណ្ដាល​ឲ្យ​ជួប​បញ្ហា​ច្រើន។

ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​ម្ដាយ

ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​កូន

  • កូន​ស្លាប់​ក្នុង​ផ្ទៃ
  • ទារក​ទម្ងន់​មិន​គ្រប់​គីឡូ
  • មាន​ការ​លូតលាស់​យឺត​យ៉ាវ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី
  • ប្រឈម​នឹង​កើត​ជំងឺ​រ៉ាំរ៉ៃ​ទៅ​ថ្ងៃ​អនាគត (ជំងឺ​ទឹក​នោម​ផ្អែម)។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ Unicef បាន​ឲ្យ​ដឹង​បន្ថែម​ថា អាហារូបត្ថម្ភ​មិន​ល្អ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ម្ដាយ​ក្នុង​ការ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ឡើង​វិញ​ក្នុង​រាងកាយ និង​បំពេញ​តម្រូវ​ការ​អាហារ​បន្ថែម​​ដែល​រាងកាយ​ត្រូវ​ការ។ ការ​ធានា​បាន​ថា ស្ត្រី​គ្រប់​រូប​ទទួល​បាន​របប​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ និង​ការ​ថែ​ទាំ​ពេញ​លេញ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត និង​សុខុមាលភាព​របស់​ម្ដាយ និង​កូន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]