រាជធានីភ្នំពេញ÷ យោងតាមចំណារឯកភាពដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២១ លើលិខិតលេខ ៨២១៩/ សហវ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្តី បានសម្រេចជាគោលការណ៍ដ៍ខ្ពង់ខ្ពស់ លើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរស័ក្តិនិងថ្នាក់ សម្រាប់ឆ្នាំ២០២២ដូចខាងក្រោម៖
(១)- មិនអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃដែលមានគោលការណ៍ដោយឡែក និងក្រសួងសុខាភិបាលដែលនឹងអាចមានគោលការណ៍ដោយឡែកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស(២)- រក្សាកម្រិតបៀវត្សមន្ត្រីរាជការស្មើនឹងឆ្នាំ ២០២១ ដដែល ប៉ុន្តែអនុញ្ញាតឱ្យរៀបចំដំឡើងបៀវត្ស តាមឋានន្តរស័ក្តិនិងថ្នាក់ សម្រាប់ឆ្នាំ ២០២២ តែមិនអនុញ្ញាតឱ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ ២០២១នោះទេ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រី ជ្រាប និងចាត់ចែងអនុវត្តតាមការគួរ។ អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូន ប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]