សហរដ្ឋអាមេរិក៖ គិតមកទល់ពេលនេះ មានរយៈពេលជិតមួយខែហើយ ដែលអតីតព្រះនាងជប៉ុន Mako និងស្វាមី Kei Komuro បានផ្លាស់ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុងញូយ៉ក ដែលគូស្នេហ៍មួយគូនេះ កំពុងតែតាំងលំនៅបច្ចុប្បន្ន។ កាលពីចុងសប្តាហ៍កន្លងទៅនេះ គេឃើញអ្នកទាំងពីរចេញដើរលេងបណ្តើរគ្នា នៅទីក្រុងញូយ៉ក ដោយស្លៀកពាក់ខោអាវពណ៍ប្រផេះ និងបៃតងក្រម៉ៅ ដោយមានពាក់ម៉ាស់ពណ៍សដូចគ្នា។
ព្រះនាង Mako គឺជាបុត្រីច្បងរបស់រាជទាយាទជប៉ុន ព្រអង្គម្ចាស់ Akishino និង ព្រះមាតាព្រះនាម Kiko និងជាក្មួយស្រីរបស់អធិរាជ Naruhito ប៉ុន្តែ ពេលនេះ នាងលែងមានងារជាព្រះនាងទៀតហើយ។ ទោះបីជាព្រះនាងត្រូវបានចិញ្ចឹមបីបាច់ជាព្រះនាង Mako រួមជាមួយព្រះនាង Kako និងប្អូនប្រុសរបស់នាងព្រះអង្គម្ចាស់ Hisahito ក៏ដោយ Mako បានលះបង់ឋានៈជាព្រះនាង ក្រោយពីរៀបអភិសេក នៅថ្ងៃទី ២៦ ខែតុលា ជាមួយ លោក Kei Komuro ដោយសារតែច្បាប់របស់ប្រទេសជប៉ុនដែលតម្រូវឱ្យនាងធ្វើដូច្នេះដើម្បីរៀបការជាមួយ "មនុស្សសាមញ្ញ" ។ ក្នុងនោះ លោក Komuro ត្រូវបានគេរាយការណ៍ថា កំពុងបម្រើការនៅក្រុមហ៊ុនច្បាប់ក្នុងទីក្រុង New York ខណៈកំពុងរង់ចាំការប្រឡងឡើងវិញនៅឆ្នាំក្រោយ។
សូមរំលឹកផងដែរថា គូស្នេហ៍មួយគូនេះ ដែលបានជួបគ្នា កាលពីពួកគេនៅជានិស្សិតនៅសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ បានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេឡើងវិញនៅឆ្នាំ ២០១៧ ប៉ុន្តែពិធីមង្គលការត្រូវបានពន្យារពេលមួយរយៈពេលធំ ដោយសារតែមានការតវ៉ាជាសាធារណៈជុំវិញអាពាហ៍អាពាហ៍នេះ៕
ប្រភព៖ town&country
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]