ហុងកុង៖ កាលពីថ្ងៃទី ១៨ ខែធ្នូ យោងតាម ទំព័រដ៏ល្បី 163 បានរាយការណ៍ថា មានតារាសម្តែងម្នាក់ បានចែករំលែកពី វីដេអូរបស់សិល្បករ TVB រួមទាំងបុគ្គលិក ដែលបានចូលរួមក្នុង ពិធីជប់លៀងខួបលើកទី 55 របស់ក្រុមហ៊ុន ប៉ុន្តែនៅក្នុងនោះ បែរជាបង្ហើបថា គ្មានមេដឹកនាំជាន់ខ្ពស់ ឬ តារាលំដាប់​A ចូលរួមក្នុងពិធីនេះទេ។ 

មិនត្រឹមតែប៉ុណ្ណោះ ពិធីជប់លៀងមួយនេះ ត្រូវបានធ្វើឡើងនៅខាងក្រៅ ដែលរៀបចំ ដោយ តុ និងកៅអីធ្វើពីផ្លាស្ទិច ហើយឆាក ត្រូវបានតុបតែងដូចនៅក្នុងពិធីជប់លៀងដ៏ពេញនិយមមួយផងដែរ ។ ជាក់ស្ដែង វីដេអូមួយនេះ ក៏បានបង្កភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម ដោយសារតែមិនសូវមានភាពអធិកអធម និងមើលទៅដូចជាមានការរើសអើង ពីខាងក្រុមហ៊ុនទូរទស្សន៍ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ថែមទាំងមានការបញ្ជាក់ទៀតថា តារា​ក្នុង​បញ្ជីលំដាប់ A របស់ TVB បាន​ចូល​រួម​ក្នុង​ពិធី​ដ៏​ធំ និង​ប្រណិត​នៅ​ឯសាលរៀបចំពិធី​ កាល​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិការួចទៅហើយ ប៉ុន្តែសិល្បករកម្រិតទាប និងបុគ្គលិកកម្រិតទាបរាប់ពាន់នាក់ នៃស្ថានីយ៍ បែរជាប្រារព្ធបានតែក្នុងចន្លោះក្រៅផ្លូវការ ដែលសកម្មភាពមួយនេះ បានធ្វើឱ្យសាធារណជនមានការមិនពេញចិត្ត ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
សកម្មភាពក្នុងពិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]