ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី តារាស្រី Punch Worakarn ចេញមកនិយាយត្រង់ៗ ពីជីវិតស្នេហារបស់ខ្លួន និងស្វាមី ដែលកំពុងមានបញ្ហា ដោយបានទម្លាយថា ពេលនេះ នាងបានបែកគ្នាជាមួយនឹងស្វាមី បានមួយខែហើយ ក្រោយពី រស់នៅជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ។
តាមរយៈនេះ តារាស្រី Punch Worakarn បានលើកឡើងថា ពេលនេះ នាងមិនទាន់ត្រៀមខ្លួនមានកូនទេ ដោយសារពួកគេទាំងពីរ បានបែកគ្នា ប្រហែលមួយខែមកហើយ មិនត្រឹមតែប៉ុណ្ណោះ បញ្ហារបស់ពួកគេបានកើតឡើងមកជាយូរដូចគ្នា ទើបបានសម្រេចចិត្តបំបែកផ្ទះ និងព្យាយាមនៅឆ្ងាយពីគ្នា ហើយធ្វើអ្វីដែលខ្លួនពេញចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណា នាងមិនបានប្រើពាក្យថា លែងលះ នោះទេ គ្រាន់តែនៅឆ្ងាយពីគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើគ្មានអ្វីល្អទេ ពួកគេនឹងនិយាយគ្នាម្ដងទៀត។ ហើយ សម្រាប់ហេតុផល ដែលពួកគេត្រូវបែកគ្នា វាគឺជា បញ្ហាបន្តបន្ទាប់ ដែលមានមួយរយៈពេលមកហើយ។ តែពួកគេទាំងពីរ នៅតែមានសង្ឃឹមល្អចំពោះគ្នាទៅវិញទៅមក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]