កម្សាន្ត៖ បើទោះបីជាមានអាយុច្រើនទៅហើយក្ដី ប៉ុន្តែ តារាស្រីទាំងប៉ុន្មានរូបនេះ នៅតែស្ថិតក្នុងចិត្តរបស់ទស្សនិកជនជាច្រើន ចំពោះសមត្ថភាពការសម្ដែងដ៏ល្អ ជាពិសេស រូបសម្រស់ដ៏ស្រស់សោភា ដែលត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅ ព្រមទាំងអាចចាត់ទុកបានថា ពួកគេគឺជា តារាស្រីកំពូលសម្រស់ ក្នុងសិល្បៈកម្សាន្តចិន ផងដែរ។

១. Chen Hong

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រី Chen Hong គឺជាសិល្បៈករមួយរូបកើតនៅឆ្នាំ ១៩៦៨ និងចាប់ផ្តើមសម្តែងនៅឆ្នាំ ១៩៨៥ ព្រមទាំងបានកសាង កេរ្តិ៍ឈ្មោះល្បីល្បាញពាសពេញប្រទេសចិន ។ ម៉្យាងវិញទៀត ជាមួយនឹងសម្រស់ដ៏បរិសុទ្ធ និងភាពស៊ីអារម្មណ៍ តារាស្រីរូបនេះ ក៏ទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសូម្បីតែអ្នករួមអាជីពជាមួយគ្នា។ បច្ចុប្បន្ននេះ ថ្វីត្បិតតែ នាង​មាន​អាយុ​ខ្ទង់ ៥០ ឆ្នាំក៏ដោយ តែនាងនៅតែ​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ ជាមួយនឹងសម្រស់វ័យក្មេងដ៏មិនគួរឲ្យជឿ ។

Chen Hong
Chen Hong

២. Hao Lei

ចាប់តាំងពីឆ្នាំ ១៩៩៧ មក តារាសម្ដែងស្រីដ៏ស្រស់ស្អាត Hao Lei បានល្បីល្បាញ នៅក្នុងប្រទេសចិននៅក្នុងខ្សែភាពយន្តជាច្រើន។ ហើយ បន្ទាប់ពីនោះមក នាងបានក្លាយជាតារាស្រីដ៏មានមុខមាត់ របស់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ធ្លាប់ត្រូវបានបោះឆ្នោតជ្រើសរើសជាស្រីស្អាតម្នាក់ ក្នុងចំណោមសម្រស់ដ៏អស្ចារ្យទាំង ៥ របស់ប្រទេសចិន ក្នុងឆ្នាំ ២០១៩ ។ បច្ចុប្បន្ននេះ តារាស្រី Hao Lei មានអាយុ ៤២ ឆ្នាំ និងលែងនៅក្មេងដូចពីមុនក៏ដោយ ហើយ តែនាងកំពុងតែ ល្បីល្បាញដោយសារតែ រូបរាងដ៏ឡូយឆាយ មានមន្តស្នេហ៍ របស់នាង ផងដែរ។

Hao Lei
Hao Lei

៣. Feihong Yu

តារាស្រី Yu Feihong គឺជាសិល្បករដ៏ល្បីល្បាញម្នាក់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ តែអាជីព​ជា តារា​ភាពយន្តហាក់​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ តារាស្រីរូបនេះ ធ្វើឲ្យមហាជនផ្ទុះការចាប់​អារម្មណ៍​នឹង​សម្រស់​មិន​ប្រកាន់​វ័យ ដែលមិន​ថា​សម័យ​ណាក៏ដោយ នាង​នៅតែមានភាពស្រស់​ស្អាត មាន​កាយ​វិការ​គួរ​សម និង​ឆើតឆាយ ជាមួយនឹងសម្រស់ធម្មជាតិរបស់នាង ផងដែរ។ បច្ចុប្បន្ននេះ Yu Feihong នៅតែប្រឹងប្រែងក្នុងការងារថតរឿងដដែល និងបានបញ្ចេញពីសមត្ថភាពសម្ដែងរបស់ខ្លួន ដោយការផ្លាស់ប្ដូរក្នុងតួនាទីនីមួយៗ ទៀតផង៕ 

 Yu Feihong
 Yu Feihong
 Yu Feihong

ប្រភព៖ Ngoisao.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]