ថៃ៖ បន្ទាប់ពីបវរកញ្ញាចក្រវាលថៃ នាង Anchilee បានតំណាងឱ្យប្រទេសថៃ ចូលរួមការប្រកួតប្រជែងដណ្តើមមកុដលើឆាក Miss Universe 2021 ក៏មាននិន្នាការទាំងវិជ្ជមាន និងអវិជ្ជមានជាច្រើន ខណៈដែលមនុស្សមួយចំនួន បានលើកទឹកចិត្តចំពោះនាង បើទោះជាបាត់បង់ឱកាស ចូលទៅក្នុងវគ្គ១៦ នាក់ចុងក្រោយក៏ដោយ។

ដោយឡែក ថ្មីៗនេះ តាមរយៈប្រភពក្នុងស្រុកមួយ បានទម្លាយកិច្ចសម្ភាសន៍របស់ Anchilee បន្ទាប់ពីនាងទើបតែត្រឡប់មកដល់ ប្រទេសថៃថ្មីៗ និងមានអ្នកគាំទ្រជាច្រើន បានមកស្វាគមន៍ចំពោះនាង ផងដែរ។ យ៉ាងណាមិញ នៅក្នុងនោះ បវរកញ្ញារូបនេះ ស្រាប់តែបាន​បើក​ចំហ និងបង្ហាញអារម្មណ៍យ៉ាងកក់ក្ដៅ ព្រមទាំងបានអរគុណអ្នកទាំងអស់គ្នា ដែលបានមកគាំទ្រដល់រូបនាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សម្រាប់រឿងផ្សេងៗពីមុន នាងក៏បានអាននិងស្ដាប់គ្រប់យ៉ាង ដែលបានជួយឲ្យនាង Ann បានកែលម្អឲ្យកាន់តែល្អជាងមុន។ ម៉្យាងវិញទៀត Anhilee ថែមទាំង បានទទួលស្គាល់នូវអ្វី ដែលខ្លួនបានធ្វើខុស នឹង​ត្រូវ​បាន​កែ​សម្រួល​សម្រាប់​ការ​សម្តែង​ដ៏​ល្អ​បំផុត ​របស់​បវរកញ្ញា​ចក្រវាល​ថៃ និងបានសារភាពទៀតថា នាងពិតជាមានអារម្មណ៍ថា បានធ្វើឲ្យមនុស្សជាច្រើនខកចិត្ត ព្រោះបានត្រៀមអ្វីគ្រប់យ៉ាង ប៉ុន្តែ​លទ្ធផលចេញមក បែរជា​មិន​ល្អ​គ្រប់​គ្រាន់នោះ​ទេ ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee
Anhilee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]