ភ្នំពេញ៖ នាពេលកន្លងនេះ តារាចម្រៀងជើងចាស់ លោក ខេមៈ សិរីមន្ត ធ្លាប់បានបង្ហើបប្រាប់ពីអតីតកាលជូរចត់ ដោយប្រាក់ខែមានតែ៩០ដុល្លារប៉ុណ្ណោះ មុនពេលល្បីឈ្មោះសល់ទ្រព្យសម្បត្តិរាប់លានដុល្លារដូចសព្វថ្ងៃនេះ។
ដោយឡែក ក្នុងវីដេអូផ្សាយផ្ទាល់ តារាប្រុសរូបនេះ បានបញ្ជាក់ប្រាប់ត្រង់ថា ដំបូងឡើងប្រាក់ខែលោក មានត្រឹមតែ៩០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ ដូច្នេះហើយទើបលោកមានរូបរាងស្គម ដោយសារតែកង្វះរបរអាហារ និងជីជាតិសំខាន់ៗ។ ក្រៅ ពីនេះដើម្បីជួយសម្រួលបន្ទុកក្នុងគ្រួសារ លោកថែមទាំងឆ្លៀតដកលុយប្រាក់ខែផ្ញើទៅ ម្តាយឪពុកដើម្បីទុកប្រើប្រាស់បន្ថែមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក ខេមៈ សិរីមន្ត ក៏បានបញ្ជាក់ទៀតថា លោកមិនទាន់ជោគជ័យខ្លាំងខ្លានោះទេ ប៉ុន្តែយុវវ័យដែលចង់ជោគជ័យក្នុងវិស័យសិល្បៈអាចយកលោកជាគម្រូបាន៕
វីដេអូ៖ Sad Today
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]