ថៃ៖ អ្នកទោសរាប់រយនាក់ បាននាំគ្នាដុតពន្ធនាគារនៅប្រទេសថៃ ក្នុងអំឡុងកុប្បកម្មរយៈពេលពីរថ្ងៃជុំវិញការដោះស្រាយក្រុមអ្នកទោសកូវីដ១៩ ដោយមានអ្នកទោសមួយចំនួនបានរងរបួស ខណៈដែលមន្ត្រីកំពុងតែស្តារសណ្តាប់ធ្នាប់ឡើងវិញ។ យោងតាមនាយកដ្ឋានកែតម្រូវបានឱ្យដឹងថា ពន្ធនាគារថៃមានភាពចង្អៀតណែនគួរឲ្យកត់សម្គាល់ ហើយបានព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ - អ្នកទោសជាង ៨៧,០០០ នាក់ បានឆ្លងមេរោគជាមួយនឹងការស្លាប់ដែលបានកត់ត្រាចំនួន​ ១៨៥ នាក់ នេះបើយោងតាមនាយកដ្ឋានកែតម្រូវ។

ក្នុងនោះ អាជ្ញាធរ ត្រូវបានកំណត់ឱ្យត្រួតពិនិត្យការខូចខាត នៅថ្ងៃសៅរ៍នេះ (ថ្ងៃទី ១៨ ខែធ្នូ) បន្ទាប់ពីអ្នកទោសប្រហែល ៤០០ នាក់នៅក្នុងគុកភាគខាងត្បូងប្រទេសថៃ បានផ្ទុះឡើងធ្វើកូដកម្ម ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ដោយទាមទារឱ្យដកចេញអ្នកទោសដែលមានផ្ទុកមេរោគកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា​ពន្ធនាគារខាងលើ មានអ្នកទោសជាង ២១០០ នាក់ ហើយប្រហែល ៣០០ នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ អ្នកទោស បានដុតបំផ្លាញបន្ទប់ដេករបស់ពួកគេកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានអគ្គីភ័យមួយទៀតកាលពីមួយថ្ងៃមុន ដោយមនុស្ស ៣១ នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។

លោក Kissana Phathanacharoen អ្នក​នាំពាក្យ​រង​ប៉ូលិស​ជាតិ​ បាន​និយាយ​ថា ពេលនេះ អ្នកទោសទាំងនោះ ​ត្រូវ​បាន​គេ​នាំ​ទៅ​ពន្ធនាគារ​សុវត្ថិភាព​ខ្ពស់។ លោកបានបន្ថែមថា "មិនមានអ្នកស្លាប់ទេ មានតែរបួសតិចតួចប៉ុណ្ណោះ" បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកទោស ១៤ នាក់ត្រូវបានរងរបួសដោយគ្រាប់កៅស៊ូ។

ជាមួយគ្នានោះ មន្ត្រីរដ្ឋាភិបាលក្រុង Krabi បានប្រាប់កាសែត AFP ថា "ស្ថានការណ៍ត្រូវបានគ្រប់គ្រងតាំងពីយប់មិញ ហើយមន្ត្រីពន្ធនាគារនឹងពិនិត្យការខូចខាតណាមួយដែលបានកើតឡើង" ។ យោងតាមនាយកដ្ឋានកែតម្រូវបានឱ្យដឹងថា ស្ទើរតែ ៩៣ ភាគរយនៃអ្នកទោស ២៨១,៥៣៥ នៅក្នុងប្រទេសថៃ ត្រូវបានចាក់វ៉ាក់សាំងពេញលេញរួចហើយ៕

ពន្ធនាគារថៃដែលត្រូវបានដុត
ពន្ធនាគារថៃដែលត្រូវបានដុត
ពន្ធនាគារថៃដែលត្រូវបានដុត

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]