ភ្នំពេញ៖ ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្គេតឃើញថា អតីតតារាសម្តែងស្រីអ្នកនាង វ៉ាន់ ម៉ូនិច កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើង ក្រោយបានរួមរស់ជាប្តីប្រពន្ធជាមួយនឹងស្វាមីដែលចេះថ្នាក់ថ្នមចិត្តមិនដែលឲ្យទាស់ម្ដងណាឡើយ រហូតទទួលបានចំណងដៃកូនប្រុស២នាក់ យ៉ាងគួរឲ្យស្រលាញ់។
ជាមួយគ្នានេះ មានមនុស្សស្រីមិនតិចនាក់ទេ ដែលច្រណែន និងចង់បានជីវិត ហាយសូ ឡូយឆាយ ដូចតារាស្រីរូបនេះ មានស្ទើរអ្វីគ្រប់យ៉ាង ដែលជាក្តីស្រមៃរបស់មនុស្សស្រី ទាំងស្វាមីសេដ្ឋីសង្ហា កូនៗគួរឲ្យស្រលាញ់ និងគ្រួសារសុភមង្គលថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចពេលបច្ចុប្បន្ននេះ បើទោះបីជាអតីតតារាស្រីរូបនេះនិងស្វាមីទទួលបានចំណងដៃកូនពីរនាក់រួចទៅហើយក្តី ក៏ប៉ុន្តែចំណងស្នេហា និងភាពផ្អែមល្ហែមរវាងគូស្វាមីភរិយាមួយគូនេះនៅតែរក្សាបាននូវភាពល្អូកល្អើនមិនថមថយសោះឡើយ ជាពិសេសថ្មីៗនេះ ពួកគេក៏តែងមានរូបភាពដំណើរកម្សាន្តបែបឯកជនជារឿយៗយ៉ាងរ៉ូមែនទិចជាមួយស្វាមី និងតែងបង្ហោះចែករំលែកឲ្យអ្នកគាំទ្របានតាមដានផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]