កម្សាន្ត៖ មិនត្រឹមតែមានជា តារាចម្រៀងដ៏ល្បី និងមានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំងនោះ តែនៅក្នុងអាជីពជាតារាចម្រៀងដែលពោរពេញទៅដោយទឹកដមសំនៀង របស់ តារាប្រុសស្រីតៃវ៉ាន់ដ៏មានប្រជាប្រិយភាពទាំងនេះ អាចឲ្យពួកគេរកចំណូលបានយ៉ាងច្រើន ពីវិស័យនេះ និងអាចរស់នៅក្នុងជីវិតដ៏ស៊ីវីល័យ ថែមទៀតផង។

នៅក្នុងនោះដែរ មានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តារាចម្រៀងប្រុស លោក Jam Hsiao

នៅក្នុងឆ្នាំនេះផ្ទាល់ តារាប្រុសរូបនេះ អាចរកចំណូលបានប្រហែល ៤៨០ លាន TWD (ប្រហែល ១៧,២ លានដុល្លារ) និងបាន​កាន់​តំណែង​មួយនេះ​ យ៉ាង​រឹងមាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជាពិសេស ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា រូបលោកបានយកឈ្នះដៃគូប្រកួតប្រជែងល្បីៗ ផ្សេងៗទៀតជាច្រើន ថែមទៀតផង។ 

Jam Hsiao

២. តារាចម្រៀងប្រុស លោក Jay Chou

បើទោះបីជា កម្មវិធី Carnival World Tour របស់ លោក Jay Chou ត្រូវផ្អាកដោយសារតែជំងឺកូវីដ១៩  បូករួមទាំង ការមិនបានចេញអាល់ប៊ុមថ្មីអស់រយៈពេល ៥ ឆ្នាំក៏ដោយ តែតារាចម្រៀងប្រុសរូបនេះ នៅតែស្ថិតនៅក្នុងលំដាប់កំពូល ក្នុងបញ្ជីអ្នកចម្រៀងដែលអាចរកចំណូលបានច្រើនជាងគេ នៅតៃវ៉ាន់ ក្នុងឆ្នាំ ២០២១។ ជាពិសេស យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានឲ្យដឹងថា រូបលោកអាចរកចំណូលបានយ៉ាងច្រើន ប្រហែលខ្ទង់ ៤៦០ លាន TWD (ប្រហែល ១៦,៥ លានដុល្លារ) កាលពីឆ្នាំមុន។

Jay Chou

៣. តារាចម្រៀងប្រុស លោក Wang Leehom 

តារាប្រុស លោក Wang Leehom ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង ដែលមានប្រាក់ចំណូលប្រហែល ៤១០លាន TWD (ប្រហែល ១៤,៧ លានដុល្លារ) ។ ប៉ុន្តែ ថ្មីៗនេះ តារាប្រុសរូបនេះ បានបង្កភាពច្របូកច្របល់នៅពេលដែលបាន​បង្ហើបថា ខ្លួនបានលែងលះប្រពន្ធ ហើយធ្វើឲ្យហ្វេនៗមួយចំនួន កាន់តែតាមដាននិងចង់ដឹងថាតើ ទ្រព្យសម្បត្តិរបស់តារាប្រុសរូបនេះ នឹងត្រូវបានបែងចែកឬយ៉ាងណា បន្ទាប់ពីមានការលែងលះគ្នា។ 

Wang Leehom 

៤. តារាចម្រៀងស្រី Ella Chen 

តារាស្រីចម្រៀង Ella Chen ក៏បានជាប់ចំណាត់ថ្នាក់ទី ៤ នៅលើតារាង ក្នុងចំណោមសិល្បករចម្រៀងដែលអាចរកចំណូលបានច្រើន។ នៅក្នុងនោះដែរ តារាស្រីរូបនេះ ត្រូវបានគេដឹងថា នាងបានចូលរួមក្នុងកម្មវិធីជាច្រើន ដោយអាចរកចំណូលបានជាង ១០០ លាន TWD (ប្រហែល ៣,៦ លានដុល្លារ)។

Ella Chen

៥. តារាចម្រៀងស្រី Jolin Tsai

តារាចម្រៀងស្រី នាង Jolin Tsai ត្រូវបានគេដឹងថា នាងអាចប្រាក់ចំណូលបានប្រហែល ៩០,៣ លាន TWD (ប្រហែល ៣,២ លានដុល្លារ) ។ យ៉ាងណាមិញ ថ្វីបើនេះ គឺជាចំនួនទឹកប្រាក់ដ៏ច្រើនក៏ពិតមែន តែវាក៏បង្ហាញពីការថយចុះ គួរឱ្យកត់សម្គាល់ នៃប្រាក់ចំណូលរបស់នាងផងដែរ៕

 Jolin Tsai

ប្រភព៖ Ngoisao.net

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]