ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ នៅលើបណ្តាញសង្គម ក្នុងផេកជាផ្លូវការរបស់ freshnewsasia បានចែកចាយនូវ ព័ត៌មានការប្លន់ ទាំងកណ្តាលថ្ងៃ នៅក្នុងផ្ទះវីឡាមួយកន្លែងដែលស្ថិតនៅ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពដដែលបានបន្តទៀតថា ករណីប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង ៩ លានដុល្លារ ចេញពីផ្ទះអ្នកលក់ឡេដ៏ល្បីម្នាក់មានឈ្មោះ អ៊ាន សៀវម៉ី ក្រុមចោរប្រដាប់អាវុធ ៤ នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។​ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបានសម្រេចដូច្នេះដែរ៕

ប្រភព៖ freshnewsasia

សូមទស្សនារូបភាពខាងក្រោម៖

អ៊ាន សៀវម៉ី
ផ្ទះវិឡាកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]