អាល្លឺម៉ង់៖ នាពេលថ្មីៗនេះ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ឈ្មោះអូមីក្រុង បានកើនឡើងខ្លាំងនៅក្នុងចក្រភព អង់គ្លេស ប្រទេសអាឡឺម៉ង់ បានចាត់វិធានការថ្មីដើម្បីឆ្លើយតបទៅនឹងបញ្ហានេះផងដែរ។

ដោយឡែក អាជ្ញាធរសុខាភិបាលរបស់ប្រទេសអាឡឺម៉ង់បានសម្រេចដាក់ចក្រភពអង់គ្លេសទៅក្នុងបញ្ជីប្រទេសដែលមានហានិភ័យខ្ពស់ដើម្បី​ឱ្យ​អាជ្ញាធរមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យ​ឱ្យ​បានល្អិតល្អន់ចំពោះអ្នកដែលចេញចូល និងអ្នកដំណើរ ស្របពេលដែលប្រទេសជាច្រើនកំពុងកំណត់ការរឹតបណ្តឹងការធ្វើដំណើរ និងវិធានការទប់ស្កាត់ផ្សេងទៀតបន្ទាប់ពីអូមីក្រុងត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថាចក្រភពអង់គ្លេស រកឃើញករណីកូវីដ១៩អូមីក្រុងថ្មីមាន ៦៥,០០០ករណីនៅទីក្រុងឡុងដ៍ត្រឹមតែរយៈពេល ៧ ថ្ងៃប៉ុណ្ណោះ ដែលនេះជាចំនួនខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមឆ្លងរាលដាលនៃជំងឺមួយនេះបានលេចវត្តមានឡើងកាលពីពេលថ្មីៗកន្លងមកនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការត្រួតពិនិត្យអ្នកដំណើរ (រូប​តំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]