ភ្នំពេញ៖ នាពេលថ្មីៗនេះ លេចលឺព័ត័មានថាមានក្រុមចោរប្រដាប់អាវុធមួយក្រុម មានគ្នា៤នាក់ បានចូលទៅប្លន់ទ្រព្យសម្បត្តិរបស់អ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី ដោយសរុបទំហំទឹកប្រាក់៩ ទៅ១០លានសហរដ្ឋអាមេរិក។

ដោយឡែក ចំពោះរឿងក្តីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការច្រានចោលនូវព័ត៍មានទាំងនេះ ព្រមទាំងបកស្រាយថា មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ​ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា​ នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ​ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡេីយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​ ។  

យ៉ាងណាមិញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ​ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ​ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វេីការចុះផ្សាយ​ ចៀសវាងធ្វេីឱ្យមានភាពច្របូលច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដេីម​ ។

ខណៈពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]