រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៩ ធ្នូ ២០២១ កន្លងទៅថ្មីៗនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបែកដំណឹងថា អ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចោរចូលប្លន់ ដែលដំបូងគិតជាទឹកប្រាក់អស់រហូតដល់ទៅ ខ្ទង់៩និង១០លានដុល្លារឯណោះ។

ផ្ទុយទៅវិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទម្លាយថា ការពិតក្នុងការប្លន់នេះ មិនមែនអស់ទឹកប្រាក់ដល់ទៅខ្ទង់នេះឡើយ គ្រាន់តែខ្សែក៣ខ្សែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា៖

នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អ៉ឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃខ្ទង់លានដុល្លារ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។

ប៉ុន្តែករណីនេះបន្ទាប់ពីសមត្ថកិច្ចបានសួរនាំច្បាស់លាស់លើជនរងគ្រោះទើបដឹងថា ខ្លួនបាត់បង់តែខ្សែក៣ខ្សែប៉ុណ្ណោះ។ ទាក់ទងជាមួយនឹងករណីប្លន់ប្រដាប់អាវុធនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ៕

យ៉ាងណាមិញ នេះបើយោងតាមអ្នកជិតស្និទជាមួយអ្នកលក់ឡេរូបនេះ បានបង្ហើបថា ខ្សែក៣ខ្សែនេះ សរុបទៅមានតម្លៃរហូតដល់ទៅ ជាង២លានដុល្លារ៕

ឧកញ៉ា អ៊ាន សៀវម៉ី
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]