តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធីបវរកញ្ញាភេទទីបីប្រចាំប្រទេស ឬ Miss Queen Cambodia យោងតាមគេហទំព័រហ្វេសប៊ុកបានបើកបង្ហាញឈ្មោះ និងរូបរាងពិតរបស់បេក្ខភាពបវរកញ្ញាភេទទីបីប្រចាំឆ្នាំ២០២១ ដែលត្រៀមចូលរួមប្រកួតប្រជែងនាពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែងនៅក្នុងរូបថតរបស់បេក្ខភាពផ្លូវការទាំងនោះ មហាជន និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញាមួយនេះ បានសង្កេតឃើញថា បេក្ខភាពបវរកញ្ញាភេទទី៣នីមួយៗសុទ្ធតែមានមុខមាត់ស្រស់ស្អាត កម្ពស់ រាងរៅ និងកាយសម្បទាសមជាស្រីពិតៗ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា នេះជាឆ្នាំទីពីរហើយ នៃការប្រារព្ធកម្មវិធីបវរកញ្ញាភេទទីបី ឬ Miss Queen Cambodia ដោយកាលពីឆ្នាំកន្លងទៅម្ចាស់មកុដប​វរកញ្ញាភេទទីបីកម្ពុជា បានទៅលើកញ្ញា សៃហ្វុង៕

ចង់ឃើញថាតើ បេក្ខភាពបវរកញ្ញាភេទទីបីកម្ពុជា ស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភពដកស្រង់រូបភាព៖ គេហទំព័រហ្វេសប៊ុក Miss Queen Cambodia

បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា
បេក្ខភាព បវរកញ្ញាភេទទីបីកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]