ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេល១សប្តាហ៍ទៀតប៉ុណ្ណោះ។
ដោយឡែក យោងតាមគណនីទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបរំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡង ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
កាលបរិច្ឆេទប្រឡងសំខាន់ៗរួមមាន៖
ដោយដំណើរការប្រឡងចំនួនពីរថ្ងៃគឺថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៨
ដំណើរកំណែរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៣០ ៣១ ខែធ្នូ ឆ្នាំ២០២១រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២
ដំណើរការស្រង់ បូកពិន្ទុ ដោយកំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុចាប់ផ្តើមពីថ្ងៃ០៦ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២
ក្រសួងយកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀលសម្រាប់ប្រកាសលទ្ធផល ប្រឡងនៅរាជធធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់សំណាងល្អក្នុងការប្រឡងខាងមុខផងដែរ៕
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]