រាជធានីភ្នំពេញ៖ អាចថាជារឿងគាប់ជួន ឬជារឿងមានបំណងទុក ក្រោយពេលដែលករណីប្លន់ធំៗប្រចាំឆ្នាំ២០២១នេះ ឧក្រិដ្ឋជនឬក្រុមចោរ បានដាក់គោលដៅក្នុងការធ្វើសកម្មភាពប្លន់ ទៅលើបុគ្គលមានទ្រព្យ ហើយសុទ្ធសឹងតែជាអ្នករស់នៅនិងមានលំនៅដ្ឋាននៅក្នុងបុរីដូចៗគ្នា។

ជាក់ស្តែងកាលពីកំឡុងខែមីនា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបានចុះបង្ក្រាបករណីចូលប្លន់ក្នុងផ្ទះមួយកន្លែង នៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋជន ០៤នាក់ បានរៀបផែនការដោយប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី ០២ដើមជំរឹតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន បានបាញ់ស្រោចមកលើកម្លាំងសមត្ថកិច្ច ហើយភ្លាមៗនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួនសមត្ថកិច្ចបានបាញ់ត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមជនល្មើសស្លាប់ចំនួន ៤នាក់ នៅកន្លែងកើតហេតុដោយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងប្រជាជននៅក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ករណីប្លន់ក្នុងបុរី

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ពោលគឺនៅថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នៅក្នុងក្រុងភ្នំពេញ បានផ្ទុះករណីប្លន់ទាំងកណ្តាលថ្ងៃ នៅក្នុងផ្ទះវីឡាមួយកន្លែងដែលជាផ្ទះរបស់លោកជំទាវ មានមុខរបរជាអ្នកលក់ឡេស្ថិតនៅ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនៅពេលបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរែកមុខឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់៕

ករណីប្លន់ក្នុងបុរី លោកជំទាវជាអ្នកលក់ឡេអនឡាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]