តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយ ស្រាប់តែបង្ហាញពីរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ ពីគូស្វាមីភរិយា តារាស្រី Ruby Lin និង ស្វាមីនាង លោក Wallace Huo ដែលអ្នកទាំងពីរបានមានវត្តមានជាមួយគ្នា ព្រមទាំងមិត្តជិតស្និទ្ធរបស់ពួកគេ ។

មិនត្រឹមតែប៉ុណ្ណោះ ភ្លាមៗនោះ ស៊េរីរូបថតទាំងនេះ ក៏បានបង្កភាពភ្ញាក់ផ្អើល និងទទួលបានការបញ្ចេញមតិយោបល់ជាច្រើន នៅលើបណ្ដាញសង្គម ទៀតផង។ ដោយនៅក្នុងនោះ លោក Wallace Huo បានលេចស្ទាយ៍តែងខ្លួនបែបវ័យក្មេង ជាមួយនឹងអាវខ្មៅខោខូវប៊យ ប៉ុន្តែនៅតែមិនអាចបិទបាំងពីទម្រង់ដ៏ប្លែក នៅពេលដែលមហាជនជាច្រើន មើលឃើញថា តារាប្រុសរូបនេះ ហាក់ដូចជាធាត់ជាងមុន ព្រមទាំងមានមុខមូល ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ លោក Wallace Huo ហាក់​មិនបានចូលរូមនៅក្នុងការថតរឿងថ្មីទៀតទេ ដោយគ្រាន់តែនៅតែផ្ទះ មើលថែកូន ជាពិសេស ថែមទាំងមានការលើកឡើងថា ភរិយារបស់លោក នាង Ruby Lin តែងតែធ្វើឲ្យអាហារឆ្ងាញ់ៗសម្រាប់ស្វាមី ដែលធ្វើឲ្យលោកឡើងទម្ងន់បែបនេះ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Wallace Huo 
 Ruby Lin
Ruby Lin
Wallace Huo និង Ruby Lin
Wallace Huo និង Ruby Lin
Wallace Huo និង Ruby Lin
Wallace Huo និង Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]