រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានជូនដំណឹងដល់ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ដល់កុមារ និងយុវវ័យ ដែលមានអាយុ ចាប់ពីអាយុ ១២ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយអនុវត្តនូវ “យុទ្ធសាស្ត្រផ្ការីក” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រួចបន្តទៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងនៅតាមបណ្ដាលខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានលម្អិតព័ត៍មានលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]