រាជធានីភ្នំពេញ៖ តាមប្រភពច្បាស់ការមួយ បានទម្លាយឱ្យដឹងថា លោកជំទាវ ឈឺន ស្រីម៉ាច ដែលត្រូវជាឧត្តមភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានជាប់ខ្សែស្រឡាយយ៉ាងជិតដិតជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាកការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ដោយឡែក​ ជាក់ស្តែង គេសង្កេតឃើញ លោកជំទាវ ឈឺន ស្រីម៉ាច មានការអោនលំទោនគោរពចំពោះឯកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈរូបភាពដែលត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក កន្លងមក ពោលគឺគេសង្កេតរូបភាព នៅក្នុងពិធីមង្គលការរបស់ប្អូនស្រីថ្លៃរបស់លោក ជំទាវ ឈឺន ស្រីម៉ាច ហើយត្រូវជាប្អូនបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ Facebook របស់លោកជំទាវឧកញ៉ាវិញ កន្លងមក​ក៏បានបង្ហោះសារអមដោយរូបថតជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មានខ្លឹមសារទាំងស្រុងបែបនេះថា៖” អ្នកម៉ែមិនសូវបានជួបលោកអ៊ុំទេ ម៉ែគាត់ថាមិនចង់រំខានគាត់ រហូតកូនៗស្ទើរមិនជឿពេលដឹងថាគាត់បងប្អូនគ្នា”៕

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]