រាជធានីភ្នំពេញ៖ ពិតណាស់ តារាកំប្លែង នាយតាកស៊ី នាពេលថ្មីៗនេះ ពោលកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ទើបតែសម្ភោធប្រារព្ធពិធីមួយចំពោះការរកស៊ីមួយរបស់លោក ដែលតាមដឹងគឺជំនួញលក់ពូក។ ក្រោយពីដាច់ស្រេចគ្នាជាមួយនាងភីម ជាអតីតភរិយា គេសង្កេតឃើញតារាកំប្លែងរាងក្រម៉ិចក្រម៉ើមដូចស្វា នាយតាក់ស៊ី ហាក់មានរាសីឡើងខ្ពស់ត្រដែត ទាំងជីវិតគូ និងជីវិតជំនួញរកស៊ីលក់ដូរ កាន់តែដុះដាលគួរឱ្យកត់សម្គាល់។

នាយតាក់ស៊ី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសម្គាល់ មហាជន សង្កេតឃើញគ្រប់ៗគ្នាថា នាយតាក់ស៊ី ឥឡូវមិនដូចពីមុនឡើយ ពោលគឺតារាកំប្លែងបានសម្តីរូបនេះ ហាក់ផ្លាស់ប្តូរដោយបានអភិវឌ្ឍន៍ខ្លួនស្ទើរ ១៨០ ដឺក្រ ក្រោយពីបានជួបនឹងភរិយាថ្មី ដែលបានចាប់ដៃគ្នារកស៊ី រហូតដល់ពេលនេះ បានបើកសម្ពោធហាងពូក គួរជាមោទនៈ។

នាយតាក់ស៊ី និងភរិយា

ដោយឡែក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅប៉ុន្មានម៉ោងមុនបន្តិច តាមរយៈទំព័រហ្វេសប៊ុក សិល្បករកម្ពុជា និងសង្គម បានបង្ហោះឱ្យដឹងថា៖

សិល្បករកម្ពុជា និងសង្គម 

ក្រោយពីបានឃើញបែបនេះ មានមហាជនអ្នកគាំទ្រ តារាកំប្លែងរូបនេះ បានពោលពាក្យសរសើរ និងអបអរសាទរគ្រប់ៗគ្នាតែម្តង៕

នាយតាក់ស៊ី និងភរិយានាយតាក់ស៊ី និងភរិយា
នាយតាក់ស៊ី និងភរិយា
នាយតាក់ស៊ី និងភរិយា
ភរិយានាយ តាក់ស៊ី , លោក អ៊ឺម ជីវ៉ា​ និងនាយតាក់ស៊ី
ភរិយានាយ តាក់ស៊ី , លោក អ៊ឺម ជីវ៉ា​ និងនាយតាក់ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]