ភ្នំពេញ៖  ពិតណាស់ អតីតតារាចម្រៀង ប្រចាំផលិតកម្ម Pleng Records កញ្ញា វ៉ាន់ នីឡា បានស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ ធ្វើឲ្យមហាជន​ពិសេសមិត្តអ្នកគាំទ្រជាច្រើនមានការនឹករលឹក និងតែងតែទន្ទឹងរង់ចាំបទចម្រៀងថ្មីៗ និងវីដេអូចម្រៀងរបស់នាងអស់ពេលជាយូរមកហើយ។

ជាមួយគ្នានេះ បន្ទាបប់ពីបាត់មុខលើឆាកតន្រ្តីអស់ជាច្រើនឆ្នាំមក កញ្ញា វ៉ាន់ នីឡា បានបង្ហាញខ្លួននៅលើឆាកតន្ត្រីលើកដំបូងនៅក្នុងកម្មវិធីពិពណ៌ផលិផល នៅឯផ្សារទំនើបអ៊ីអន និងបានលើកយកបទចម្រៀងជាច្រើនបទមកអន្ទងនៅក្នុងកម្មវិធីនិងជាការដូក្នុងការបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ វ៉ាន់ នីឡា បានបង្ហាញពីក្តីរំភើបដល់ថ្នាក់ហូរទឹកភ្នែកនៅពេលដែលនាងបកស្រាយបទចម្រៀង ដែលមានហ្វេនៗចូលរួមនៅទីនោះស្រែកហូរកញ្ជ្រៀវអបអរសាទរក្នុងការវិលត្រលប់មកកាន់ឆាកតន្ត្រីសារជាថ្មីរបស់នាង។ លើសពីនេះ តារាចម្រៀងតូចច្រលឹងរូបនេះក៏បានអះអាងថាខ្លួននឹងនាំយកបទចម្រៀងថ្មីៗ មកប្រើជូនអ្នកគាំទ្រជាបន្តបន្ទាប់ទៀតផងដែរ៕

សូមទស្សនារូបភាពនិង ជូនវីដេអូខាងក្រោម៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វីដេអូ វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា