រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ បានចុះហត្ថាលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យនៅកម្ពុជាចំនួន១០ ដើម្បីផ្តល់វគ្គបង្រៀនបច្ចេកទេសអំពីអាជីវកម្មទើបបង្កើតថ្មីដែលពាក់ព័ន្ធជាមួយនឹងទីផ្សារនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata Melanie Mossard នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ និងសាកលវិទ្យាធិការមកពីសាកលវិទ្យាល័យទាំង១០ ដែលជាផ្នែកមួយនៃកម្មវិធី ដើម្បីជម្រុញសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា ដោយស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការបង្កើតប្រទេសកម្ពុជាឌីជីថល (Digital Cambodia )។
កម្មវិធីសិក្សាដែលមានឈ្មោះថា «SmartStart Unipreneur Learning Platform (ULP)» គឺជាវគ្គសិក្សា «លាយបញ្ចូលគ្នា» (blended learning) ត្រូវបានទទួលស្គាល់ជាផ្លូវការ ដែលមានវគ្គសិក្សាក្នុងថ្នាក់រៀន និងរៀនតាមអនឡាញដោយខ្លួនឯង ដែលមានគោលបំណងបណ្ដុះបណ្ដាលសិស្សានិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិន និងសមត្ថភាពបច្ចេកទេស។ មាទិកាអំឡុងវគ្គសិក្សាផ្ដោតលើទ្រឹស្តីលក្ខណៈជាសកលអំពីការផ្តើមអាជីវកម្មដំបូង ដែលត្រូវបានកែសម្រួលសម្របទៅនិងទីផ្សារនៅកម្ពុជា និងបទពិសោធ៍ជោគជ័យរបស់សហគ្រិនក្នុងស្រុក។
ដោយមានការគាំទ្រផពីមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ (CBRD) កម្មវិធី SmartStart ULP ត្រូវបានអនុវត្តដោយភ្ជាប់ជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។ ចាប់តាំងពីកម្មវិធីត្រូវបានដាក់សាកល្បងកាលពីឆ្នាំ២០១៩ កម្មវិធីនេះមានសិស្សនិសិ្សតចំនួនប្រហែល ៧៥០នាក់ បានចុះឈ្មោះក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
SmartStart ULP គឺជាកម្មវិធីសិក្សាតាមអនឡាញក្នុងស្រុកដំបូងគេបង្អស់ ដែលណែនាំចំណេះដឹងអំពីភាពជាសហគ្រិនតាមរយៈវិធីសាស្រ្តសិក្សាចម្រុះ។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ដ៏ល្អមួយ សិស្សនិស្សិតចំណាយពេល ៣០ ម៉ោងក្នុងថ្នាក់រៀន និង១៥ ម៉ោងធ្វើការប្រកបដោយឯករាជ្យ និងសិក្សាតាមអនឡាញ។ វគ្គសិក្សានេះត្រូវបានបង្រៀនជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរួមបញ្ចូលភាពជាដៃគូរបស់សាកលវិទ្យាល័យនានា ជាវគ្គជម្រើស ឬជាវគ្គកាតព្វកិច្ច។
នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ កញ្ញា Melanie Mossard បានឲ្យដឹងថា៖
កញ្ញា Melanie បានបន្ថែមទៀតថា៖
លោក Feiruz បានបន្ថែមទៀតថា៖
និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សានេះត្រូវបានគេរំពឹងថានឹងទទួលបានចំណេះដឹងស៊ីជម្រៅ អំពីភាពជាសហគ្រិន អភិវឌ្ឍផ្នត់គំនិតសហគ្រិន និងបង្កើនសមត្ថភាពការងារ និងជំនាញជីវិតរបស់ពួកគេ។
បណ្ឌិត សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖
ក្រៅពីការចូលរួមក្នុងវគ្គសិក្សានេះ និស្សិតឆ្នើមៗមកពីសាកលវិទ្យាល័យទាំងដប់នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Bootcamp ដោយស្នាក់នៅរយៈពេល ៣ថ្ងៃ ២ យប់ ដើម្បីស្វែងយល់បន្ថែមអំពីសហគ្រិន ភាពបច្ចេកវិទ្យា និងធ្វើការបន្ថែមលើគំនិតអាជីវកម្មរបស់ពួកគេពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ឬនិងការប្រកួតប្រជែសម្រាប់រង្វាន់សាច់ប្រាក់ នៅចុងបញ្ចប់នៃឆមាសរបស់ពួកគេផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur សូមតាមដានទំព័រ Facebook របស់ Smart for Cambodia នៅ www.facebook.com/smartforcambodia ឬចូលទៅកាន់ www.smartstart.com.kh៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថលតាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។
ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]