អូស្រ្តាលី៖ ត្រឹមពេលខ្លីប៉ុណ្ណោះ វីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលមានប្រភពមកពីអាហ្វ្រិកខាងត្បូងបានចម្លងចែកចាយទៅកាន់តំបន់ផ្សេងៗគ្នាជាច្រើន សរុបប្រមាណជា៨៩ប្រទេសនៅក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ។

ដោយឡែក ករណីឆ្លងរីករាលដាលនៃវិរុសនេះ បានបន្តកើនឡើងស្ទើរតែជារៀងរាល់ថ្ងៃ ជាពិសេសគឺនៅក្នុងប្រទេសណាដែលបាននាំជំងឺចូលសហគមន៍រួចហើយ។ នៅក្នុងពេលខាងមុខនេះ អូមីក្រុងអាចនឹងចម្លងមនុស្សទូទាំងសកលលោក ខ្លាំងជាងដែលតាទៅទៀត នេះបើតាមការអះអាងរបស់ភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ រឿងនេះនៅមិនទាន់ដឹងច្បាស់១០០ភាគរយនៅឡើយ ថាតើករណីអ្នកឆ្លងអូមីក្រុង អាចនឹងមានច្រើនជាងប្រភេទមុនៗនៅពេលខាងមុខ ឬក៏យ៉ាងម៉េចនោះឡើយ ដោយមានតែរង់ចាំមើលភាពជាក់ស្តែងប៉ុណ្ណោះ។

គួររម្លឹកដែរថា អាហ្វ្រិកខាងត្បូងបានរាយការណ៍ពីវត្តមានអូមីក្រុង ដំបូងបង្អស់នៅថ្ងៃទី២៤ វិចិ្ឆកា ឆ្នាំ២០២១ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រជាជនធ្វើដំណើរតាមដងផ្លូវ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]