កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាចម្រៀងស្រី Yeji របស់ក្រុម ITZY ជារឿយៗនាងត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាតារាពន្លកក្រោយមួយរូប ដែលបានសាងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពខ្លាំងមិនធម្មតា ពិសេសក្រៅពីទេពកោសល្យដ៏ពូកែហើយ តារាស្រីរូបនេះ ក៏តែងតែត្រូវបានគេសរសើរគ្រប់គ្នា ទៅលើមុខមាត់ឃ្យូតៗ គួរក្នាញ់ដូចជាកូនឆ្មា តាំងពីបង្ហាញខ្លួនលើកដំបូងមកម្ល៉េះ។

ក្នុងនោះ រាល់ការបង្ហោះរូបថតតាមបណ្តាញសង្គមម្តងៗ រូបនាងទទួលបានការ Like រាប់លានដងខណៈដែល Yeji មានឥទ្ធិពលខ្លាំងមិនធម្មតា ខណៈអ្នកគាំទ្រនិងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន និយាយថារាល់រូបថតដែលបង្ហោះម្ដងៗ គឺជាស្រស់ស្អាត និងទាក់ទាញមើលមិនចេះធុញ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសថ្មីៗនេះ រូបភាពថ្មីៗរបស់ Yeji នៅលើគណនី IG ក៏ដូចជាហ្វេសប៊ុកកំពុងទាក់ភ្នែកអ្នកគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងផ្ទៃមុខសខ្ចី ម៉ត់រលោង ស្អាតបែបធម្មជាតិជាមួយការផាត់មុខជួយលម្អបន្ថែមតិចៗ អមដោយទេសភាពកោះបូករួមនឹងផ្ទៃទឹកខៀវស្រងាត់  ធ្វើឲ្យរូបភាពជាច្រើនសន្លឹកទាំងនោះ  មើលទៅកាន់តែស្អាតខ្លាំង រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការពេញចិត្ត ហើយពោលសរសេរ Yeji គ្រប់ៗគ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖

Yeji 
Yeji 
Yeji 
Yeji 
Yeji 
Yeji 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]