វៀតណាម៖ កាលពីថ្ងៃសោរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា មានរថយន្តប្រហែល ៤,៨០០ កំពុងតែស្ទះចរាចរណ៍ខ្នាតធំនៅ ច្រកព្រំដែន Tan Thanh និងHuu Nghia រួមទាំងChi Ma ក្នុងខេត្ត Lang Son

ដោយឡែកនៅច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០ គ្រឿង ដែលភាគច្រើនដឹកខ្នុរ ស្វាយ ស្រកានាគ និងឪឡឹកពីខេត្តមួយចំនួនភាគខាងត្បូងវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងព្រឹត្តិការណ៍ស្ទះចរាចរណ៍ដ៏ធំនេះ លោក Huynh Tan Dung អាយុ ៥៧ឆ្នាំ ជា​អ្នក​ដឹក​ទំនិញ​បាន​ផ្តល់កិច្ចសម្ភាសថា គាត់ជាប់គាំង​នៅ​ច្រក​ព្រំដែន​អស់​រយៈពេល ២០ ថ្ងៃ​ហើយ។ លោក Dung បញ្ជាក់នេះជាលើកទី១ហើយ ក្នុងឆាកជីវិតដែលលោកជួយរឿងបែបនេះ។

លោកបានបន្ថែមទៀតថា លោកចំណាយប្រាក់អស់ ៤០០,០០០ដុង (១៧ដុល្លារ) ក្នុងមួយថ្ងៃលើថ្លៃចតរថយន្ត និង ៣០០,០០០ដុង (១៣ដុល្លារ) ក្នុងមួយថ្ងៃលើប្រេងឥន្ធនៈ ដែលត្រូវប្រើប្រាស់ចាំបាច់សម្រាប់ដំណើរការទូទឹកកកដើម្បីរក្សាផ្លែឈើឱ្យនៅស្រស់។ ក្រៅពីនេះទៀត លោក​ក៏​ត្រូវ​បង់​ថ្លៃ​អាហារ ថ្លៃ​ងូត​ទឹក និង​ថ្លៃ​បន្ទប់ទឹក​ដែរ។ ប្រសិនបើស្ថានការណ៍បន្តអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ផ្លែឈើនឹងរលួយ និងមិនអាចលក់បាន ដែលនេះបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងអ្នកបើកបរ និងម្ចាស់អាជីវកម្ម។

លោក Dinh Trung Kien អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងច្រកទ្វារព្រំដែន Tan Thanh បាននិយាយថា ប្រទេសចិនធ្លាប់បានបញ្ឈប់សកម្មភាពនាំចូល នាំចេញនៅច្រកព្រំដែនកាលពីថ្ងៃពុធ ដោយសារតែកំហុសបច្ចេកទេសមួយចំនួន។ បន្ទាប់មកសកម្មភាពនាំចេញចូលត្រូវបានបន្តនៅថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានផ្អាកម្តងទៀតនៅថ្ងៃដដែល លោក Kien បាននិយាយបន្ថែមថាភាគីចិនមិនបានប្រកាសពីហេតុផលណាមួយនៅពេលនេះទេ។

យ៉ាងណាមិញ អាជ្ញាធរវៀតណាមនៅ Lang Son បាននិងកំពុងចរចាជាមួយភាគីចិន ដើម្បីពន្លឿនដំណើរត្រួតពិនិត្យផលិតផលទាំងអស់នេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ផ្លែឈើដែលដឹកមក
តៃកុងឡានកំពុងត្រួតពិនិត្យសីតុណ្ហភាពផ្លែឈើ
តៃកុងឡានជុំគ្នាធ្វើម្ហូប
តៃកុងឡានធ្វើម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]