ចិន៖ កាលពីរសៀលថ្ងៃទី ២០ ខែធ្នូ ខាងប្រព័ន្ធផ្សព្វផ្សាយចិនស្រាប់តែបាន រាយការណ៍ថា តារាចម្រៀងដ៏ល្បី Vi A ត្រូវបានជាប់ទោសពីបទគេចពន្ធ ដែលក្នុងករណីមួយនេះ កំពុងតែមានការស៊ើបអង្កេត និងបំភ្លឺ ដោយនាយកដ្ឋានពន្ធនៃទីក្រុង Hangzhou ក្នុងខេត្ត Zhejiang (ប្រទេសចិន)។
យោងតាមព័ត៌មាន បានឲ្យដឹងថា នៅក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២០ ដោយមានការលាក់បាំងពីប្រាក់ចំណូលផ្ទាល់ខ្លួន ផ្លាស់ប្តូរលក្ខណៈនៃប្រាក់ចំណូល និងការប្រកាសព័ត៌មានមិនពិត តារាចម្រៀង Vi A បានគេចវេសពីពន្ធដែលមានទឹកប្រាក់រហូតដល់ ៦៤៣ លានយ័ន (ប្រហែល ១០០ លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅទីបំផុត អាជ្ញាធរក៏បានសម្រេចផាកពិន័យដល់រូបនាង ក្នុងទឹកប្រាក់ ១,៣៤១ ពាន់លានយ័ន (ប្រហែល ២១០ លានដុល្លា) ដែលបូកបញ្ចូលទាំងចំនួនប្រាក់សំណង និងថ្លៃបង់ប្រាក់យឺត ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]