ភ្នំពេញ៖ ពិតជារឿងគួរឲ្យភ្ញាក់ផ្អើល និងរំភើបដែលកម្មវិធីប្រកួតបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិ Miss Multinational Cambodia បានមកដល់ប្រទេសកម្ពុជា ដែលទទួលការរៀបចំដោយក្រុមការងារ Miss Teen International Cambodia (MTIC)។ ហើយកម្មវិធីដ៏ធំមួយនេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់នារីៗដែលស្រលាញ់វិស័យបវរកញ្ញាទាំងអស់ និងផ្តោតទៅលើសម្រស់ សមត្ថភាពសិល្បៈ​ និងចំណេះដឹង។

ជាមួយគ្នានេះដែរ បេក្ខនារីដែលមានបំណងនិងចំណាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួត Miss Multinational Cambodia ខាងកម្មវិធីតម្រូវឲ្យបេក្ខនារីមានអាយុពី ១៨ ទៅ​២៥ឆ្នាំ ដែលមានកំពស់ចាប់ពី ១៦០cm អាចចូលរួមប្រកួតបាន។ ក្នុងនោះដែរ អ្នកឈ្នះ Miss Multinational Cambodia នឹងទទួលបានរង្វាន់ បូកជាមួយនឹងកិច្ចសន្យាការងារតម្លៃ ២០លានរៀល។ អ្នកឈ្នះការប្រកួតមួយនេះ នឹងក្លាយជាអ្នកតំណាងប្រទេសកម្ពុជាទៅប្រលង Miss Multinational នៅក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដើម្បីដាក់ពាក្យចូលរួមប្រកួត សូមចូលទៅកាន់ផេក Miss Multinational Cambodia ដោយភ្ជាប់នូវព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម៖  

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

២. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣. កំពស់ ទម្ងន់ និងទំហំទាំង៣ (ដើមទ្រូង ចង្កេះ និងត្រគាក)

៤. មុខរបរសព្វថ្ងៃ

៥. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន។

Miss Multinational International

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]