រាជធានីភ្នំពេញ ៖ បើទោះបី មិនអាចទទួលបានជ័យលាភី ក្នុងការប្រកួតសម្រស់ Miss Universe លើកទី៧០ នៅក្នុងទឹកដីអ៉ីស្រាអែលក៏ពិតមែន តែបវរកញ្ញា ងិន ម៉ារ៉ាឌី នៅតែទទួលបានការគាំទ្រច្រើនដដែល មិនតែប៉ុណ្ណោះ មហាជនខ្មែរ កាន់តែផ្ទុះការចាប់អារម្មណ៍ពីស្មារតីរបស់រូបនាង លើឆាកអន្តរជាតិ ខណៈជួបបញ្ហាយ៉ាងណាក្តី។
ជាមួយគ្នានេះ មកដល់ស្រុកខ្មែរ បវរកញ្ញា ងិន ម៉ារ៉ាឌី បានធ្វើការជួបជុំជាមួយនឹងហ្វេនៗ ក្នុងនោះ រូបនាងរំពឹងគិតថា មានបងប្អូនខ្មែរមិនតិចនាក់នោះទេ ដែលហាក់ផ្ទុះចម្ងល់ទាក់ទងនឹង ការជ្រុះរបាំងក្រោយខ្នង កណ្តាលឆាក ក្នុងវគ្គបង្ហាញឈុតតំណាងជាតិ ដែលជាវគ្គសំខាន់មួយ ក្នុងការប្រកួតនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង រូបនាងបានបញ្ជាក់ថា បន្ទាប់ពីវគ្គបង្ហាញឈុតហែលទឹក និងឈុតរាត្រីស្រមោលសហើយនោះ ត្រូវដល់វគ្គបង្ហាញឈុតតំណាងជាតិ ដែលខាងអ្នករៀបចំកម្មវិធី បញ្ជាក់ថា មានពេលត្រឹមតែ៣នាទីប៉ុណ្ណោះ ដើម្បីឲ្យរួចរាល់ ជាងនេះទៅទៀត ប្រទេសកម្ពុជា ក៏នៅជិតលេខរៀង លើសពីនេះទៅទៀត ឈុតនោះ រូបនាងមិនដាក់ក្រោយឆាក ដែលត្រូវការរត់ទៅផ្លាស់ប្រហែលជា៣នាទី ហើយក្នុងបន្ទប់ផ្លាស់នោះ គ្មានមនុស្សណាម្នាក់ដែលអាចជួយរូបនាងបានឡើយ តែអ្វីដែលជាសំណាងល្អនោះ គឺរូបនាងចេះស្លៀកឈុតនោះដោយខ្លួនឯង ព្រោះ កាលនៅស្រុកខ្មែរក៏ខ្លួនធ្លាប់បាន រៀបស្លៀកឈុតនេះខ្លួនឯងបានប៉ុន្មានដងរួចហើយដែរ ជាហេតុធ្វើឲ្យខ្លួនរាងចាំដៃ មិនចំណាយពេលយូរ។
ផ្ទុយទៅវិញ អ្វីដែលពិបាកនោះគឺ របាំងខាងក្រោយដោយមានដែកខ្លីពេក ដែលធ្វើឲ្យរូបនាងពិបាកដាក់ ហើយបើងាកទៅ កាន់អ្នករៀបចំកម្មវិធីវិញ មានមនុស្សតិចណាស់ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបាន ហើយក៏គ្មាននរណាម្នាក់ អាចនិយាយភាសាខ្មែរបានដែរ ណាមួយពួកគាត់ ដាក់រួចហើយក៏នៅតែមិនជាប់ទៀត ដូច្នេះទើបធ្វើរបាំងក្រោយនេះ ត្រូវបានរបូតនៅកណ្តាលឆាកតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]