បច្ចុប្បន្ន កម្ពុជាយើងបានរកឃើញវត្តមានវីរុសបំប្លែង Omicron មួយករណីហើយ ជាហេតុដែលយើងគ្រប់គ្នាគួរបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពឲ្យមែនទែន។ វីរុសបំប្លែង Omicron មានបម្រែបម្រួលមួយចំនួនធំ ហើយវាមានហានិភ័យនៃការឆ្លងលឿនជាងវីរុសបំប្លែងប្រភេទ Deltaទៅទៀត។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្បួនការពារខ្លួន ៦ ក្បាច់ណែនាំដោយ WHO
តាមពិតទៅ មិនថាជាជំងឺកូវីដ-១៩ធម្មតា ឬជាវីរុសបំប្លែងថ្មីៗដូចជា Omicron ទេ បើយើងអនុវត្តតាមការណែនាំប៉ុន្មានខាងក្រោមឲ្យខ្ជាប់ខ្ជួន យើងមិនបារម្ភពីការឆ្លង ឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ៖
១. ចាក់វ៉ាក់សាំង២. ពាក់ម៉ាស៣. រក្សាគម្លាត៤. បើកឲ្យមានខ្យល់ចេញចូលក្នុងកន្លែងបិទជិត៥. រក្សាអនាម័យឲ្យបានល្អ៦. ដាក់ខ្លួននៅដាច់ដោយឡែកប្រសិនបើមានចេញរោគសញ្ញា
កាលពីថ្ងៃទី ១៤ ខែធ្នូនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងដែរថាប្រទេសចំនួន ៧៧ហើយ បានរាយការណ៍ពីវត្តមានវីរុសបំប្លែងថ្មី Omicron និងថាអាចមានប្រទេសមួយចំនួនទៀតក៏អាចមានឆ្លងវីរុសប្រភេទថ្មីនេះដែរ គ្រាន់តែមិនទាន់បានរកឃើញ។
ទន្ទឹមនឹងនេះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros ក៏បានព្រមាន ថា ថ្វីត្បិតតែវីរុសបំប្លែងថ្មី Omicron បង្កឲ្យមានរោគសញ្ញាស្រាលក៏ពិតមែន តែថាបើចំនួនឆ្លងកើតឡើងខ្លាំងនោះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលដែលមិនបានត្រៀមខ្លួនជាមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]