ចិន៖ នៅថ្ងៃទី ២០ ខែធ្នូកន្លងទៅនេះ ទំព័រដ៏ល្បី 163 បានរាយការណ៍ថា តារាស្រីល្បីឈ្មោះ Li Bingbing បានមានបញ្ហាជាមួយនឹងសម្លៀកបំពាក់របស់ខ្លួន អំឡុងពេលជជែក នៅក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គម។

មិនត្រឹមតែប៉ុណ្ណោះ តារា​ស្រី​រូប​នេះ ​ត្រូវ​បាន​ទស្សនិកជន លើកឡើងថា រូបនាង បាន​ស្លៀកពាក់​មិន​សមរម្យ និងមានភាពស៊ិចស៊ី​ខ្លាំងពេក​ លើ​បណ្ដាញ​អ៊ីនធើណែត ជាមួយនឹង​រ៉ូប​វាល​ទ្រូងជ្រៅ ហើយហេតុការណ៍មួយ​នេះ​ ក៏បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ ពាសពេញ​បណ្តាញ​សង្គម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីទទួលបាន ការលើកឡើងពីសាធារណជន អំពីការប្រព្រឹត្តខុសបែបនេះ ខាងកម្មវិធីបានធ្វើការសុំទោស និងលាក់វីដេអូជាច្រើន ដែលត្រូវបានចោទប្រកាន់ពីភាពមិនសមរម្យរបស់ Li Bingbing ។ ហើយក្រៅ​ពី​នេះ ​ក៏​មាន​មហាជន​ជា​ច្រើន​ បាន​ក្រើន​រំឭក​ដល់​ តារាស្រីរូបនេះ ឲ្យមានការប្រុងប្រយ័ត្ន​ពេល​ស្លៀក​ពាក់​ បង្ហាញមុខ​តាម​អ៊ីនធើណែត ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

 Li Bingbing
 Li Bingbing
រូបភាព​រិះគន់ របស់ Li Bingbing
រូបភាព​រិះគន់ របស់ Li Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]