ភ្នំពេញ៖ កម្មវិធី Miss Teen International Cambodia បានកំពុងចាប់ផ្ដើមរើសបេក្ខនារីជើងខ្លាំងតែម្នាក់ ដើម្បីមានសិទ្ធទទួលបានឱកាសក្លាយជាបវរកញ្ញាយុវវ័យមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ពិតណាស់ កម្មវិធីមួយនេះ បានបើកវគ្គប្រកួតប្រជែងចំនួនពីរវគ្គរួចមកហើយ ដែលវគ្គ Audition Round ជម្រុះបេក្ខនារីពី១០០នាក់មកនៅត្រឹម៤០នាក់ និងវគ្គ Casting Audition Round ជម្រុះពី៤០មកនៅត្រឹម២៥រូប។ 

ពិតណាស់ បេក្ខនារីទាំង២២៥រូបឌែលអាចបន្តដំណើរទៅប្រកួតនៅវគ្គបន្តទៀត សុទ្ធសឹងជាបេក្ខនារីដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ និងរូបសម្ផស្សស្រស់ស្អាតគ្រប់ៗគ្នា បើទោះបីបេក្ខនារីទាំងអស់សុទ្ធសឹងតែវ័យក្មេង មានអាយុតិចក៏ពិតមែន។ មួយវិញទៀត បើនិយាយពីទេពកោសល្យក្នុងការដើរបង្ហាញម៉ូត និងផ្នែកសម្ដែងប្អូនៗបេក្ខនារីទាំង២៥រូប អាចធ្វើបានយ៉ាងល្អ រហូតទទួលបានពាក្យសរសើរពីគណៈកម្មការផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យើងក្រឡេកទៅមើលគណៈកម្មការ ដែលខាងកម្មវិធី Miss Teen International Cambodia បានអញ្ជើញធ្វើជាគណៈកម្មការដាក់ពិន្ទុ គេឃើញមានទាំងបុគ្គលជំនាញច្បាស់លាស់លើវិថីសិល្បៈច្រើនឆ្នាំ អ្នកច្នៃម៉ូតដ៏ល្បីល្បាញ និងបវរកញ្ញាកម្ពុជាផងដែរ។ ហើយគណៈកម្មការ ដែលផ្ដល់កិត្តិយសមកធ្វើជាគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធី Miss Teen International Cambodia មានដូចជា៖ 

លោក ហ៊ុយ យ៉ាឡេង
លោក Oliva Kong
Miss Grand Cambodia 2020 កញ្ញា លីវ ជីលី
Miss Universe Cambodia 2019 កញ្ញា សំណាង អេលីណា
កញ្ញា អ៊ិន លក្ខិណា Miss Supranational Cambodia 2022

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]