ភ្នំពេញ៖ ការទន្ទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្របានមកដល់ហើយជាមួយនឹង MV បទ «LAMBO TOY» របស់កំពូលតារា Cam.pop Galaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ហើយ ដោយប៉ុន្មាននាទីមុននេះ ខាងផលិតកម្មបានបញ្ចេញនូវ Trailer ខ្លីមួយ បង្ហាញពីចំណុចដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយអ្នកដឹកនាំសម្ដែង បានយករថយន្តទំនើបៗដូចជា LAMBO, mclaren និង Rolls-Royce ជាដើម មកដឹកចំបើងឲ្យគោស៊ី ចំណែកឯគោវិញត្រូវបានថែទាំដោយនារីស្អាតៗជាច្រើនរូប ហើយផឹកស្រាក្រហម ក្លែមសុទ្ធតែត្រីសាលម៉ុន។

បទ «LAMBO TOY» អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបហាយសូរ ហាយក្លាស់ លំដាប់អភិជន ត្បិតអីខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យនិយមតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ញ៉ែស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

អាចនិយាយបានថា នេះគឺជាគំនិតច្នៃប្រឌិតថ្មីមួយទៀតរបស់អ្នកដឹកនាំសម្ដែង ដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់អ្នកគាំទ្រ។ ទោះជាបែបណាក្ដី Full MV របស់បទ «LAMBO TOY» នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ត្បិតអីផលិតកម្មមិនទាន់ប្រលែងចេញទាំងអស់នៅឡើយ ប៉ុន្តែតាមការបង្ហើបពីខាងផលិតកម្ម Galaxy ថានឹងបញ្ចេញ Full MV នាប៉ុន្មានថ្ងៃខាងមុននេះហើយ។

ទន្ទឹមនឹងនេះមហាជនក៏បានដាក់ក្ដីរំពឹងថា បទ «LAMBO TOY» និងផ្ទុះការគាំទ្រភ្ល្លូកទឹកភ្លូកដី មិនចាញ់បទ «Are you ok» នោះឡើយ ដែលខណៈពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 115M ត្រឹមតែរយៈពេល ១ខែប៉ុណ្ណោះ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]