រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃនៅថ្ងៃប្រឡងបាក់ឌុប ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនប្រឡង និងលោកគ្រូអ្នកគ្រូ។

ក្នុងនោះ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការមិនដំឡើងថ្លៃផ្ទះសំ ណាក់និងម្ហូបអាហារ គឺបាន សម្រាលការលំបាក របស់បេក្ខជនប្រឡង និងអ្នកគ្រូ លោកគ្រូដែលមកបំពេញ ការងារដល់ដំណើរការប្រឡង ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ទៀតថា ដើម្បីសម្រួលការស្នាក់នៅរបស់បេក្ខជនប្រឡង កន្លងទៅនេះ អាជ្ញាធរខេត្តមួយចំនួន ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានប្រកាសផ្តល់នូវការគាំទ្រដល់បេក្ខជន ដែលនឹងត្រូវប្រមូលផ្តុំនៅតាមមណ្ឌលប្រឡងតាមរាជធានីខេត្ត ដោយនៅតាមខេត្តខ្លះ ក្រសួងក៏បានអនុញ្ញាតឱ្យរៀបចំប្រឡងនៅតាមស្រុក ដើម្បីសម្រួលដល់បេក្ខជន ជួយគាំទ្រដល់ការប្រឡងដូចជា ការផ្ញើកង់ ការស្នាក់នៅ ហើយខេត្តខ្លះក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តនីមួយៗក៏បានជួយឧបត្ថម្ភដល់បេក្ខជន ដើម្បីឱ្យបេក្ខជនមានលទ្ធភាពក្នុងការស្នាក់នៅទទួលទានអាហារ ដើម្បីសុវត្ថិភាពផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម ហង់ជួន ណារ៉ុន

គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទសំខាន់ៗ នៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះរួមមាន ដំណើរ ការសំណេរនឹងប្រព្រឹត្តទៅក្នុង រយៈពេល២ថ្ងៃ គឺថ្ងៃទី២៧- ២៨ ខែធ្នូ ឆ្នាំ២០២១, ដំណើរ ការកំណែនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២២, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២, ។ បន្ថែមពីនេះទៀត ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ៕

ឯ.ឧ ហង់ជួន ណារ៉ុន
ឯ.ឧ ហង់ជួន ណារ៉ុន
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]