ភ្នំពេញ៖ ពិតណាស់ រចនា រ៉ាវ៉ាឌី ជាតារាសម្ដែងស្រីដែល កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្រោយពីរូបនាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តភាគជាច្រើនរឿងមក ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់បត់បែន បញ្ចូលអរម្មណ៍ឲ្យអ្នកទស្សនាស្លុងចិត្តជាមួយផងនោះ។

លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្បៈដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ​ គេសង្គេតឃើញ តារាស្រីរូបនេះរះឡើងត្រដែតមានហាងឆេងក្តោបបានតួឯកជាបន្តបន្ទាប់ និងហាក់មានរូបសម្រស់កាន់តែស្អាតក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃ ដោយរូបនាងញឹកញាប់តែងតែបង្ហោះពីសកម្មភាពប្រចាំថ្ងៃ នឹងភាពខុសប្លែកការតុបតែងខ្លួនបែបយុវវ័យឲ្យអ្នកគាំទ្រកាន់តែជក់ចិត្តចាប់អាម្មរន៍លើរូបនាងកាន់តែខ្លាំងឡើង ដូចជារូបភាពស្លៀកក្នុងឈុតពណ៌ត្របែកព្រៃ អាវមួយកំណាត់ខ្លួន បង្ហាញរាងខ្ពស់ស្រឡះនេះដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]