រាជធានីភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូននិងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានសង្គមប្រាកដជាធ្លាប់បានទទួលជ្រាប អំពីករណីឧក្រិដ្ឋកម្មប្លន់ដ៏កក្រើកក្នុងក្រុងភ្នំពេញ កាលពីកំឡុងខែមីនាកន្លងទៅជាក់ជាមិនខាន។
យ៉ាងណាមិញ ប្រការដែលគួរឲ្យកត់សម្គាល់នៅក្នុងពេលនោះគឺថា ក្រោយផ្ទុះករណីប្លន់នោះ លោកWilliam Guang យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារដោយបានលើកឡើងទាក់ទងនឹងមេក្លោងចោរ ដែលមានឈ្មោះថា អុឹម សុវណ្ណរិទ្ធ យ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា រំលងបានត្រឹមតែប្រមាណជាងប្រាំបួនខែតែប៉ុណ្ណោះ រឿងរ៉ាវនៃករណីប្លន់នេះ ក៏បានរាលដាលមកលើខ្លួនលោក William Guang ដោយកាលពីពេលយប់ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម) និងឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ដោយនៅក្នុងនោះក៏មានលោក William Guang ម្នាក់ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]