ភ្នំពេញ៖ ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជា បូករួមនិងភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា បានធ្វើឱ្យមានអាជីវកម្មបង្កើតថ្មីតូចធំកាន់តែច្រើនឡើងៗ បានផ្សារភ្ជាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យាយ៉ាងសម្បូរបែប ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល រីកចម្រើនលឿនជាងមុនមួយកម្រិតទៀត។
មួយវិញទៀត ដោយសារតែកត្តារីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមនុស្សចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថនៅក្នុងការទំនាក់ទំនង ទាំងនៅក្នុងការរស់នៅប្រចាំថ្ងៃ និងការទំនាក់ទំនងនៅក្នុងការធ្វើអាជីវកម្ម ដោយងាកទៅប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនឡើងៗ ស្ទើរតែខ្លាំងជាងការជួបមុខគ្នាដោយផ្ទាល់ទៀតផង។ ថ្វីត្បិតតែនាពេលបច្ចុប្បន្ន ការទំនាក់ទំនងមួយចំនួន បានរៀបចំឱ្យប្រព័ន្ធបច្ចេកវិទ្យារ៉ូបូត ឆ្លើយតបជាមួយអតិថិជនបានដោយស្វ័យប្រវត្តិក៏ពិតមែន ប៉ុន្តែអតិថិជននៅតែចង់ធ្វើការទំនាក់ទំនង ឬសាកសួរព័ត៌មានមកកាន់មនុស្សដោយផ្ទាល់ ជាជាងសួរទៅប្រព័ន្ធបច្ចេកវិទ្យារ៉ូបូតស្វ័យប្រវត្តិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ម្ចាស់អាជីវកម្ម ការរក្សាទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការធ្វើអាជីវកម្ម ជាពិសេសអាជីវកម្មបែបសេវាកម្មតែម្ដង ព្រោះការរក្សាទំនាក់ទំនងជាមួយអតិថិជនបានល្អ វាជាយុទ្ធសាស្ត្រអាជីវកម្មមួយជួយឱ្យក្រុមហ៊ុនអាចទាក់ទាញបានអតិថិជនស្មោះត្រង់កាន់តែច្រើន អាចមានភាពលេចធ្លោជាងគេក្នុងការប្រកួតប្រជែង ជាមួយអាជីវកម្មក្នុងវិស័យដូចគ្នា។
ព្រោះតែកត្តាបែបនេះហើយ ទើបបានជាក្រុមហ៊ុន WOWHELLO ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេឈ្មោះថា យូ-ឡាយហ៏្វ ខេអេច ស៊ូភើ អាប់ ឯ.ក (U-LIFE KH SUPER APP CO.,LTD) បានចាប់កំណើតឡើង និងបម្រើសេវាកម្មសំខាន់ៗ ដល់អាជីវកម្មជាច្រើននៅកម្ពុជា ជាពិសេសអាជីវកម្មក្នុងវិស័យ ធនាគារ ដឹកជញ្ជូន ធានារ៉ាប់រង អចលទ្រព្យ និងអ្នកលក់អនឡាញ ដែលកំពុងតែមានតម្រូវការក្នុងការទំនាក់ទំនងជាមួយអតិថិជនជាញឹកញាប់។
សេវាកម្មសំខាន់ៗរបស់ WOWHELLO មានដូចជា៖
- Social Media Live Chat Support ដែលមានន័យថា ប្រើប្រព័ន្ធតែមួយ ប៉ុន្តែអ្នកអាចគ្រប់គ្រងឆាតពីអតិថិជនបានជាច្រើនប្រភព។ ឧទាហរណ៍ជាក់ស្ដែង ពេលខ្លះម្ចាស់អាជីវកម្មមួយមានផេកច្រើន ឬ មានបណ្ដាញសង្គមជាច្រើនប្រភេទ ដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ធ្វីតធឺ តេឡេក្រាម ឬ វេបសាយផ្ទាល់ខ្លួនជាដើម។ ដូច្នេះ WOWHELLO មានផ្ដល់នូវបច្ចេកវិទ្យាមួយ ដែលជួយសម្រួលដល់ម្ចាស់អាជីវកម្មកុំឱ្យមានភាពស្មុគស្មាញខ្លាំងពេក ទៅលើទំនាក់ទំនងជាមួយអតិថិជន ពោលគឺ ប្រសិនបើអតិថិជនឆាតចូលមកក្នុងបណ្ដាញសង្គមទាំងអស់មិនថាពីក្នុង ហ្វេសប៊ុក អ៊ីនស្តាក្រាម ធ្វីតធឺ តេឡេក្រាម ឬ វេបសាយផ្ទាល់ខ្លួននោះទេ គឺវានឹងលោតបង្ហាញដល់ម្ចាស់អាជីវកម្មនៅក្នុងប្រព័ន្ធតែមួយច្បាស់លាស់បំផុត ដែលជួយឱ្យគាត់កាន់តែងាយគ្រប់គ្រង និងអាចវិភាគដឹងយ៉ាងច្បាស់ថា ភាគច្រើនអតិថិជនខ្លួនចេញពីប្រភពនីមួយៗមានប៉ុន្មានភាគរយជាដើម។
បន្ថែមពីនោះ ក៏មានផ្ដល់នូវសេវាកម្មបែប Contact Center ដែលក្រុមហ៊ុនមានប្រព័ន្ធសម្រាប់គ្រប់គ្រងទៅលើការខលចេញ ខលចូលពីសំណាក់អតិថិជន ដែលសេវាកម្មនេះស័ក្តិសមបំផុតសម្រាប់ប្រភេទអាជីវកម្ម ដែលមានតម្រូវការទំនាក់ទំនងជាមួយអតិថិជនញឹកញាប់។
យោងតាមការបញ្ជាក់ឱ្យដឹងពី ប្រធានផ្នែកក្នុងក្រុមហ៊ុន WOWHELLO បានបញ្ជាក់ឱ្យថា ការផ្ដល់នូវសេវាកម្មទំនាក់ទំនងជាមួយអតិថិជនពីសំណាក់ក្រុមហ៊ុន WOWHELLO គឺចែកចេញជា២ប្រភេទធំៗគឺ ម្ចាស់អាជីវកម្មគាត់អាចមានធនធានមនុស្សស្រាប់ និងធ្វើការសម្រេចចិត្តជាវតែប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន WOWHELLO ទៅប្រើប្រាស់តែប៉ុណ្ណោះ។ ជម្រើសមួយទៀត គាត់អាចប្រើប្រាស់ជាកញ្ចប់តែម្ដង ដែលមានន័យថា គាត់អាចប្រើប្រាស់ទាំងប្រព័ន្ធបច្ចេកវិទ្យាផង និងប្រើទាំងធនធានមនុស្សរបស់ WOWHELLO តែម្ដង។
សម្រាប់ការប្រើប្រាស់ទាំងបច្ចេកវិទ្យា និងធនធានមនុស្សដែលចាត់ចែងដោយក្រុមហ៊ុនគ្រប់យ៉ាង គឺមានលក្ខណៈពិសេសជាច្រើនយ៉ាងខុសពីក្រុមហ៊ុនផ្សេងៗ ដូចជា៖ បុគ្គលិកទាំងអស់សុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលបានយ៉ាងល្អ ការនិយាយស្ដីឆ្លើយតបទៅកាន់អតិថិជនមានក្រមសីលធម៌ខ្ពស់បំផុត ការបម្រើសេវាកម្មមានភាពឆាប់រហ័ស តម្លៃសេវាកម្មគឺសមរម្យបំផុត និងអាចជ្រើសរើសការបម្រើសេវាកម្មជាភាសាណាមួយ ក្នុងចំណោមភាសាខ្មែរ អង់គ្លេស ចិន ។
អ្វីដែលរឹតតែពិសេសនោះគឺ ក្រុមហ៊ុនក៏ផ្ដល់នូវសូចនាករប្រតិបត្តការសំខាន់ៗ (KPI) ការវាយតម្លៃយ៉ាងច្បាស់លាស់អំពីផលិតភាពការងាររបស់បុគ្គលិក និងអាចតាមដានលើរាល់សកម្មភាពនានារបស់បុគ្គលិក ជាមួយនឹងអតិថិជនបានយ៉ាងច្បាស់លាស់ផងដែរ ព្រោះក្រុមហ៊ុន WOWHELLO មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលអាចកត់ចំណាំទុករាល់សកម្មភាព និងរក្សាការសម្ងាត់បំផុតជូនអតិថិជនរបស់ខ្លួន។
ថ្វីត្បិតតែទើបតែចាប់ផ្ដើមបានក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន ប៉ុន្តែ WOWHELLO ទទួលបានពីការគាំទ្រពីសំណាក់អតិថិជន ឱ្យមកប្រើសេវាកម្មខ្លួនជាបន្តបន្ទាប់រួចទៅហើយ។ កាន់តែពិសេសសម្រាប់ឆ្នាំថ្មី គឺទាំងម្ចាស់អាជីវកម្មតូចធំ សុទ្ធតែអាចប្រើប្រាស់សេវាកម្មរបស់ WOWHELLO ក្នុងតម្លៃសមរម្យបំផុត ព្រោះ WOWHELLO មានផ្ដល់សេវាកម្មក្នុងទំហំទាំងតូចទាំងធំ បត់បែនតាមតម្រូវការជាក់ស្ដែងរបស់អតិថិជនផងដែរ។
ទន្ទឹមនឹងនេះដែរ WOWHELLO ក៏មានផ្ដល់នូវចំណុចពិសេសមួយចំនួនទៅដល់អតិថិជន ដែលបានទំនាក់ទំនងសាកសួរដោយផ្ទាល់តាមលេខទូរស័ព្ទខាងក្រោមនេះ គឺអាចទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃទាក់ទងនឹងចម្ងល់ក្នុងការប្រើប្រាស់សេវាកម្មផ្សេងៗ ដើម្បីអាចផ្ដល់ឱកាសឱ្យម្ចាស់អាជីវកម្មអាចរើសបានសេវាកម្មដ៏ល្អ ស័ក្តិសម ត្រូវជាមួយនឹងអាជីវកម្មគាត់ និងអាចផ្ដល់លទ្ធផលល្អប្រសើរ។
មួយវិញទៀត រាល់អតិថិជនដែលបានទាក់ទងមកកាន់ WOWHELLO ទាំងអស់ ក៏អាចទទួលបានប្រព័ន្ធមជ្ឃមណ្ឌលទំនាក់ទំនង (Contact center System) សម្រាប់ប្រើសាកល្បងសិនដោយឥតគិតថ្លៃផងដែរ មុនពេលដែលគាត់ឈានទៅដល់ការវាយតម្លៃ ឬសម្រេចចិត្តប្រើប្រាស់សេវាកម្ម WOWHELLO តាមក្រោយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន WOWHELLO មានទីតាំងនៅលើផ្លូវ ៣១០ អគារជាន់ទី៥ ហើយប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការប្រើប្រាស់សេវាកម្មណាមួយរបស់ WOWHELLO សូមទំនាក់ទំនងតាមរយៈអ៊ីមែល [email protected] ឬតាមទូរស័ព្ទលេខ៖
Smart: 096 83 02 331
Cellcard: 099 61 73 49
Metfone: 071 65 62 577
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]