ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងអប់រំយុវជន និងកីឡា ចេញសេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេលខាងមុខនេះ។
ដោយឡែក ក្រសួងអប់រំយុវជន និងកីឡា ចេញសេចក្ដីណែនាំ ស្តីពីវិធានការសុវត្តិភាព ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសម័យប្រឡងនៅថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះដោយផ្តោតលើចំណុចធំៗមានដូចជា ការត្រួតពិនិត្យស្ថានភាពសុខភាពបេក្ខជន ដូចជាវ៉ាស់កម្តៅមុនចូលប្រឡង និងអនុវត្តវិធាន៣កុំ៣ការពារចំពោះបេក្ខជនទាំងអស់ រួមទាំងបុគ្គលិកអប់រំផងដែរ ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈក្នុងការប្រឡងសម័យកូវីដ១៩នេះ។
ក្រៅពីនេះ ក្រសួងបានរៀបចំ រថយន្តសង្គ្រោះបន្ទាន់ និងភ្នាក់ងារសុខាភិបាលនៅប្រចាំការនៅមណ្ឌលប្រឡងផងដែរ។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់គ្នាត្រៀមលក្ខណៈ និងអនុវត្តវិធាន៣កុំ៣ការពារមុនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅប៉ុន្មានថ្ងៃទៀតផងដែរ៕
សូមអានសេចក្តីលម្អិតរបស់ក្រសួងអប់រំយុវជន និងកីឡាខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]