កម្សាន្ត៖ មួយរយៈចុងក្រោយមកនេះ ឧស្សាហកម្ម​កម្សាន្ត​របស់​ចិន​ ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយរឿងអាស្រូវជាច្រើន ក្នុងជីវិតឯកជនរបស់សិល្បករលំដាប់ A ដែលបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សាធារណជន ហើយកំពុងតែ​ប្រឈម​មុខ នឹងការ​បញ្ជា​បិទ​ផ្លូវ​ការងារសិល្បៈ ពី​អាជ្ញាធរ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមាន អ្នកសរសេរប្លុកជាច្រើនបានរកឃើញ ពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងតារាសម្ដែងដ៏ល្បីឈ្មោះ លោក Jackie Chan ហៅ ឈិន ឡុង ដោយមានការបើកបង្ហាញទិដ្ឋភាព ដ៏ស្និទ្ធស្នាល ជាមួយនឹងសិល្បករមួយចំនួន ដែលពួកគេម្នាក់ៗសុទ្ធតែ មានជីវិតឯកជន ដ៏ច្របូកច្របល់ ក៏ដូជជា បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ យ៉ាងតក់ស្លុតជាបន្តបន្ទាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ មានដូចជា៖ 

១. តារាចម្រៀងប្រុស លោក Wang Leehom

លោក Jackie Chan និង លោក Wang Leehom មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ និងធ្លាប់ទទួលបានការសរសើររាប់មិនអស់ ខណៈ​ដែលអ្នកទាំងពីរបង្ហាញពីសកម្មភាពយ៉ាងស្អិតរមួត នៅលើឆាកនៅចំពោះមុខ អ្នកទស្សនារាប់ពាន់នាក់។ ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ ស្រាប់តែមានដំណឹងលែងលះភរិយា ពី លោក Wang Leehom ហើយអតីតភរិយារបស់លោក ក៏បានលើកឡើងថា តារាប្រុសរូបនេះ មានទំនាក់ទំនងស្នេហារាប់មិនអស់ ថែមទៀត។ 

Wang Leehom 
Wang Leehom និង Jackie Chan 

២. Kris Wu 

អាចនិយាយបានថា វាគឺជារឿងដ៏នឹកស្មានមិនដល់មួយ ដែលកាលពីមុននេះ អ្នកដែលឈរក្បែរ លោក Jackie Chan បានក្លាយជាឧក្រិដ្ឋជន នៃពិភពកម្សាន្ត។ ដោយកាលពី ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ តារាប្រុស លោក Wu Yifan ត្រូវបានចោទប្រកាន់ពីបទ រំលោភអនីតិជន ល្បួងក្មេងស្រី និងឧក្រិដ្ឋកម្មរាប់មិនអស់ផ្សេងទៀតដែលកំពុងត្រូវបានស៊ើបអង្កេត។ 

Wu Yifan 
Wu Yifan និង Jackie Chan

៣. តារាចម្រៀង លោក Show Lo

តារាចម្រៀងប្រុស លោក Show Lo ហាក់ដូចជាបាត់បង់អ្វីៗគ្រប់យ៉ាង ដោយសារតែសំបុត្រមួយ ដែលបានលាតត្រដាង ពីអំពើផិតក្បត់ និងទំនាក់ទំនងមិនសមរម្យ ដែលបានបង្ហោះដោយអតីតមិត្តស្រីរបស់ខ្លួន ។

Show Lo
Show Lo និង Jackie Chan

៤. តារាចម្រៀងប្រុស លោក​ Jay Chou 

អាចនិយាយបានថា លោក Jay Chou ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកំពូលតារាក្បាច់គុន លោក Jackie Chan ដូចគ្នា ប៉ុន្តែ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែត្រូវបានគេ​ជីក​កកាយ​ភ្លាម​ៗ​ នូវរឿង​ដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានលើកឡើងថា លោក Jay Chou បានជាប់ពាក់ព័ន្ធជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើន តាំងពីមានទំនាក់ទំនងស្នេហាជាមួយអ្នកបម្រើការលើយន្តហោះ ដោយ អ្នកទាំងពីរ ថែមទាំងមានកូនម្នាក់ជាមួយគ្នា ទៀតផង។ ជាពិសេស លោក Jay Chou ក៏បានជាប់នឹងរឿងចចាមអារ៉ាម មាន​ជម្លោះ​វាយ​ប្រពន្ធរបស់ខ្លួន ផងដែរ។

 Jay Chou
 Jay Chou និង Jackie Chan

៥. តារាចម្រៀងស្រី Vi A

នេះគឺជា តួអង្គ​ថ្មីមួយ​ទៀត​ហើយ ដែល​ទើប​តែមានការលើកឡើងពីរឿងអាស្រូវ ដោយរូបនាង ត្រូវបានប៉ូលីសស៊ើបអង្កេត ពីបទគេចពន្ធ និងត្រូវសងសំណងក្នុងចំនួនទឹកប្រាក់ដ៏ច្រើន ផងដែរ៕ 

Vi A
Vi A និង Jackie Chan 

ប្រភព៖ Kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]